កម្រនឹងបានឃើញ! ស្ដ្រីម្នាក់នេះ មានពុកមាត់ស្រមូមដូចមនុស្សប្រុស

ជាធម្មតា កាលណាដែលឈានដល់វ័យជំទង់ រាងកាយរបស់មនុស្សប្រុស មានការប្រែប្រួល ដូចជាសំលេងរាងគ្រល លូតកំពស់ និង មានដុះរោមនៅលើនៅកន្លែងសំខាន់ៗនៅលើរាងកាយ ជាពុកមាត់ ពុកចង្ការ ឬ នៅលើទ្រូងជាដើម។

ដោយឡែកមនុស្សស្រី ក៏មានការប្រែប្រួលផងដែរ ប៉ុន្ដខុសប្លែកពីមនុស្សប្រុស ដែលជាទូទៅសឹងតែគ្មាននោះទេ មនុស្សស្រីដែលមានពុកមាត់។ ខុសប្លែកពីនារីដទៃទាំងឡាយទាំងពួង នាង Harnaam Kaur មានការវិវត្ដរាងកាយខុសពីមនុស្សស្រីដទៃ ជាមួយនឹងពុកមាត់ស្រមូមស្រមាម មើលទៅមិនខុសពីបុរសនោះទេ។

នៅក្នុងឆ្នាំ ២០១៦ នារីសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានចុះឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោក Guinness ដោយសារតែរូបនាងជាស្ដ្រីវ័យក្មេងដំបូងគេ ដែលមានពុកមាត់ដុះច្រូងច្រាងដូចមនុស្សប្រុស។

ទោះបីជា មានរូបរាងខាងក្រៅខុសគ្នាដាច់ពីមនុស្សស្រីទូទៅ ប៉ុន្ដែ Harnaam មានមោទកភាពចំពោះខ្លួនឯង ហើយរីករាយជាមួយនឹង ជីវិតរស់នៅរបស់នាង៕