ការឆ្លើយតបរបស់ ឪពុក Neymar Jr. ជុំវិញការមិនបានទៅចូលរួមហ្វឹកហាត់ជាមួយ PSG

ឪពុករបស់តារាឆ្នើម Neymar បានឆ្លើយតបទៅ Paris Saint-Germain ដែលបានចេញសេចក្ដីថ្លែងការណ៍ ដែលថាក្លឹបនឹងពិន័យ ខ្សែប្រយុទ្ធប្រេស៊ីល បន្ទាប់ពីរូបគេមិនត្រលប់ទៅចូលរួមហ្វឹកហាត់តាមការសន្យា។

ហើយនៅក្នុងបទសម្ភាសន៍ជាមួយនឹង Fox Sport Brazil លោក Neymar Sr. បានចេញមុខប្រតិកម្មយ៉ាងរហ័ស ជុំវិញហេតុផលដែលកូនប្រុសរបស់ខ្លួន មិនអាចធ្វើដំនើរទៅបារាំងបាន រហូតដល់ថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ។

លោកបាននិយាយថា៖ “យើងមានកម្មវិធីពាណិជ្ជកម្ម និង កម្មវិធីរបស់ស្ថាប័ន្ថ ដើម្បីទៅចូលរួម គឺកម្មវិធី Neymar Institute ដែលប្រព្រឹត្តទៅ៥ឆ្នាំមកហើយ។

“PSG ក៏មានវត្តមានរបស់ប្រធានក្លឹប Nasser ដែលចូលរួមដោយផ្ទាល់ខ្លួនផងដែរ។ សំរាប់ហេតុផលនេះ ខ្ញុំមិនយល់ពីហេតុផលដែលក្លឹបចេញសេចក្ដីថ្លែងការណ៍ទេ។ ពិតណាស់យើងមានការខឹងសម្បារ ព្រោះ PSG ក៏ដឹងច្បាស់ពីស្ថានភាពរបស់យើងផងដែរ។”

ប្រភព៖ SPORT