Auckland City FC បានដកខ្លួនចេញពីការប្រកួត FIFA Club World Cup ដោយសារវិធានការការពារវីរុសកូរ៉ូណានៅប្រទេសណូវែលសេឡង់។
FIFA បានប្រកាសថា ដោយសារបញ្ហាបទបញ្ជាចត្តឡីស័ករបស់អាជ្ញាធរប្រទេសណូវែលសេឡង់ មិនត្រូវតាមការកំណត់របស់ FIFA ទើបក្រុមមួយនេះសម្រេចដកខ្លួនពីការប្រកួត។
ការប្រកួតពានរវាងជើងឯកប្រចាំទ្វីប បានផ្លាស់ប្ដូរពីខែធ្នូ ឆ្នាំ២០២០ ទៅខែកុម្ភៈ ឆ្នាំ២០២១ នៅប្រទេសកាតារ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។
ការចាប់ឆ្នោតប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ខណៈក្រុមដែលចូលរួមការប្រកួតមានដូចជា ក្រុមកាតារ Al-Duhail, ក្រុមអេហ្ស៊ីប Al Ahly, Ulsan Hyundai មកពីកូរ៉េខាងត្បូង, Tigres UANL មកពីម៉ិកស៊ីកូ, ជើងឯក UCL Bayern Munich និង ជើងឯក Copa Libertadores (ក្រុមដែលឈ្នះវគ្គផ្ដាច់ព្រ័ត្ររវាង Santos និង Palmeiras)៕
ប្រភព៖ BBC
អានអត្ថបទបន្ទាប់៖ គ្រូតា Sir Alex នឹកឃើញស្តាយ.ក្រោយ ដែលធ្លាប់បោះចោលឱកាសចុះហត្ថលេខាលើ តារាឆ្នើម Liverpool រូបនេះ
លោក Sir Alex Ferguson បានសារភាពថាក្រុមបិសាចក្រហម Manchester United បានខកខានឱកាសក្នុងការចុះហត្ថលេខានាំយកកីឡាករ Jordan Henderson មុនក្រុមហង្សក្រហម Liverpool ។

ជាក់ស្តែងអតីតអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមរូបនេះ បានបង្ហើបឲ្យដឹងក្នុងជីវប្រវត្តិរបស់គាត់កាលពីឆ្នាំ ២០១៣ ថា គាត់ធ្លាប់ចង់ចុះហត្ថលេខាមួយ Henderson ប៉ុន្តែត្រូវបានបោះបង់ចោលវិញ ដោយសារតែរប្រៀបលេងរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ។

មិនតែប៉ុណ្ណោះ Henderson បានបញ្ចប់ការផ្លាស់ទៅកាន់ក្រុម Liverpool វិញ ពី Sunderland ជាមួយកិច្ចព្រមព្រៀងដែលមានតម្លៃខ្លួនប្រមាណ ២០ លានផោន ក្នុងឆ្នាំ ២០១១ ខណ:រហូតមកដល់ពេលនេះ រូបគេបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្លិប ទាំងនៅក្របខណ្ឌ Premier League និង Champions League ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ។

ហើយឥឡូវនេះលោក Ferguson បានសារភាពថាហេតុអ្វីបានជា Henderson មិនបានបង្ហាញអ្វីដូចដែលគេកំពុងធ្វើនៅពេលនេះ អំឡុងពេលក្រុម Man United ដាក់ការចាប់អារម្មណ៍ទៅលើរូបគេ កាលពីជាង ១០ ឆ្នាំមុនកន្លងទៅនោះ ។

មិនតែប៉ុណ្ណោះ អតីតគ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ បាននិយាយថា ៖ “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដេញថ្លៃមួយសម្រាប់ Jordan Henderson នៅ Sunderland ។ ហើយពេលនោះ ខ្ញុំក៏បាននិយាយជាមួយ លោក Steve Bruce ផងដែរ គាត់ពេញចិត្តកីឡាកររូបនេះខ្លាំង ” ។

លោកបន្ថែមទៀតថា ៖ ” ហើយបន្ទាប់មកផ្នែកវេជ្ជសាស្ត្រក្លិបរបស់យើងបាននិយាយថាពួកគេមិនពេញចិត្តចំពោះរបៀបនៃការលេង រត់លើទីលានរបស់កីឡាកររូបនេះទេ ព្រោះគេអាចជាប្រភេទកីឡាករ ដែលងាយរងរបួស ។ ហើយបន្ទាប់មកយើងក៏បោះបង់ចោលវិញ ។ ប៉ុន្តែក្នុងពេលឥឡូវនេះ គាត់បានបង្ហាញថាគាត់ពិតជាកីឡាករអស្ចារ្យ ហើយរឿងរ៉ាវទាំងអស់នោះប្រាប់ខ្ញុំថា ខ្ញុំបានខកខានចំពោះមនុស្សដ៏ល្អបំផុតម្នាក់ ” ៕
ប្រភព: Metro