ការផ្ទេររបស់ Neymar ទៅកាន់ក្រុម Barca ត្រូវពន្យាពេល ដោយសាតែកីឡាករ Juventus ម្នាក់

កីឡាករ Neymar ចង់ផ្លាស់ទៅលេងនៅក្លឹបចាស់ Barcelona របស់គេវិញ ប៉ុន្តែការផ្ទេរពី Paris Saint-Germain  គឺត្រូវចំណាយពេលយូរជាងការរំពឹងទុក ខណ:ដែលយើងងាកមកមើលតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus វិញ ប្រហែលជាមានអ្វីដែលត្រូវពាក់ព័ន្ធជាមួយរឿងនេះ ។

មិនតែប៉ុណ្ណោះយោងតាមរបាយការណ៍ពី Don Balon កំពុងរាយការណ៍ថា PSG នឹងមិនលក់ Neymar ទេ រហូតដល់ពួកគេមានអ្នកជំនួសនៅក្នុងក្រុមរបស់ពួកគេ ហើយការជំនួសនោះត្រូវបានគេគិតថាជាកីឡាករ Paulo Dybala ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធរបស់ Juventus រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមបិសាចក្រហម Manchester United នៅក្នុងរដូវកាលដោះដូរនាកីឡាកររដូវក្តៅនេះ ប៉ុន្តែពួកគេបានដកខ្លួនចេញនៅនាទីចុងក្រោយ ។

លើសពីនេះជាលទ្ធផលអនាគតរបស់  Dybala​នៅតែមិនទាន់ប្រាកដប្រជានៅឡើយ ប៉ុន្តែក្រុម PSG បានចាត់ទុករូបគេជាអ្នកស្នងតំណែងរបស់ Neymar នៅពេលដែលកីឡាករប្រេស៊ីលត្រូវចាកចេញ ។

ដោយឡែករបាយការណ៍មួយបាននិយាយថាក្រុម Juve សុខចិត្តលក់ Dybala ទៅអោយក្រុម PSG ប៉ុន្តែពួកគេចង់បាន ១០០ លានអឺរ៉ូ ប៉ុន្តែក្រុម PSG ចង់បាន ៨០ លានអឺរ៉ូប៉ុណ្ណោះ ៕

ប្រភព: FoxsportsAsia