ការវិលត្រលប់របស់ Mariano បានផ្លាស់ប្ដូរអនាគតកីឡាករ Real Madrid មួយរូបត្រឹមពីរសប្ដាហ៍

ពីរសប្ដាហ៍ មុនពេលដែលទីផ្សារដោះដូរកីឡាករនៅអេស្ប៉ាញ ត្រូវបិទទ្វារ ក្លឹប Real Madrid មានការពេញចិត្ត ក្នុងការរក្សាទុកខ្សែប្រយុទ្ធ Borja Mayoral សំរាប់ជម្រើសទី២ តំណែងខ្សែប្រយុទ្ធកណ្ដាល បន្ទាប់ពី Karim Benzema។

ប៉ុន្ដែត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលកំណត់បិទមិនអោយដោះដូរកីឡាករ ក្លឹបអធិរាជសបានឆក់យកឱកាស ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Mariano Diaz ពីក្លឹប Lyon ដែលនាំអោយ Mayoral ត្រូវអស់ជំរើស ហើយក៏បានសំរេចចិត្តត្រូវចាកចេញ Tទៅចូលរួមជាមួយក្លឹប Levante ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីមានឱកាសអាចបង្ហាញខ្លួននៅលើទីលានប្រកួត។

ខ្សែប្រយុទ្ធអេស្ប៉ាញ Mayoral បាននិយាយនៅក្នុងសន្និសីទកាសែត របស់ក្លឹបថ្មីខ្លួនថា៖ “ខ្ញុំគិតថា ខ្ញុំនឹងនៅតែជាកីឡាកររបស់ Real Madrid ប្រសិនបើ Mariano មិនត្រលប់មកវិញទេនោះ។ ខ្ញុំបាននិយាយជាមួយលោក Julen Lopetegui ពីរសប្ដាហ៍មុន ហើយគាត់បាននិយាយថា គាត់ចង់អោយខ្ញុំស្នាក់នៅ។ ប៉ុន្ដែគ្រប់យ៉ាងត្រូវចប់មុនពេលទីផ្សារដោះដូរបិទទ្វារ។”

ប្រភព៖ Marca

មតិយោបល់