ការ​ស្លាប់​របស់​ម៉ូដែល​ថៃ Noraphanpiphat សង្ស័យ​ជាករណី​រំលោភ​ដោយ​មាន​ប្រើ​ថ្នាំ​សម្រើប

ជុំវិញ​ករណី​នៃ​ការ​ស្លាប់​របស់​តារា​ម៉ូដែល​ស្រី​ Noraphanpiphat ក្នុង​ជណ្ដើរយន្ត​នៃ​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​ក្រុម​ប៉ូលិស​ធ្វើ​ការ​ស៊ើបអង្កេត​ហើយ​សន្មត​ថា​ជា​ករណី​រំលោភ​សម្លាប់។

ជនសង្ស័យ Ratchadet

នៅ​ថ្ងៃ​ទី ២០ ​កញ្ញា ឆ្នាំ ២០១៩ ​សារព័ត៌មាន​ថៃ​បាន​លម្អិត​ជា​ថ្មី​ម្តង​ទៀត​ជុំវិញ​ការ​ស្លាប់​របស់​តារា​ម៉ូដែល​ក្រុម 9X ​ដោយ​ជន​សង្ស័យ​មាន​ឈ្មោះ Ratchadet ​ដែល​សង្ស័យ​ថា​បាន​ចាប់​ជំរិត​ហើយ​ចាប់​រំលោភ​លើ​ស្រ្តី​វ័យ ២៥ ឆ្នាំ​ខាង​លើ។ ប៉ូលិស​ប្រចាំ​តំបន់​បាន​រាយការណ៍​ថា​៖ “ឃាត​ករ​ប្រហែល​ជា​ប្រើប្រាស់​ថ្នាំ​សន្លប់​ដើម្បី​ចាប់​រំលោភ​និង​សម្លាប់​ជនរងគ្រោះ”។

ជាង​នេះ​នៅ​ក្នុង​ហោប៉ៅ​របស់​ជន​សង្ស័យ​ក៏​រក​ឃើញ​នូវ​ភស្តុតាង​ពីរ​កញ្ចប់​ដែល​ជា​ប្រភេទ​ថ្នាំ​សម្រើប​និង​ថ្នាំ​រំញោច​ផ្លូវ​ភេទ។ លម្អិត​ពី​មន្ទីរពេទ្យ Siriraj ក៏​បាន​ប្រកាស​ពី​លទ្ធផល​ធ្វើកោសល្យវិច័យ​ទៅ​លើ​ជន​រង​គ្រោះ Noraphanpiphat ​ដែល​រក​ឃើញ​ថា​ទ្វារ​មាស​របស់​នាង​មាន​ស្នាម​រលាត់​និង​មាន​ជាតិ​ទឹក​ផង​ដែរ៕

ប្រភព៖ Zing

​​