កាសែតបារាំង៖ បញ្ហាចំរូងចំរាស់ជាមួយបុគ្គលម្នាក់ អាចជម្រុញឲ្យ Zidane ចាកចេញពី Real ជាលើកទី២

ចចាមអារ៉ាមដែលចុះផ្សាយដែល គ្រូបង្វឹក Zinedine Zidane ចាកចេញពី Real Madrid នៅតែបន្ដ។ បើតាមការរាយការណ៍របស់សារព័ត៌មានបារាំង បានអះអាងថា គ្រូបង្វឹករូបនេះ កំពុងសម្លឹងមើលលទ្ធភាពនៃការចាកចេញពីក្លឹបជាលើកទី២ នៅចុងរដូវកាលនេះ។

បើតាមការចុះផ្សាយរបស់ soccerlink.fr បានឲ្យដឹងថា Zidane មានការមិនសប្បាយចិត្តជាមួយនឹង ប្រធានក្លឹប Real Madrid លោក Florentino Perez ដែលចង់បានលោក Jose Mourinho មកជំនួសដំណឹងរបស់លោក ជាច្រើនលើក។

ប្រភពដដែលបានបញ្ជាក់ផងដែរថា ខ្សែបម្រើ Paul Pogba ជាផ្នែកមួយនៃបញ្ហាចំរូងចំរាស់រវាងអ្នកទាំងពីរ។ Zidane មានបំណងចង់ចុះហត្ថលេខា នាំយកខ្សែបម្រើក្រុម Manchester United រូបនេះមកចូលរួម ប៉ុន្ដែលោក Perez មិនបានធ្វើតាមអ្វីដែលរូបលោកចង់បានឡើយ។

ហើយកាលពីថ្មីៗនេះ ប្រធានសហព័ន្ធបាល់ទាត់បារាំង លោក Noel Le Graet ក៏បានបង្ហើបផងដែរថា Zidane អាចជាអ្នកជំនួសតំណែងដ៏ល្អបំផុតពីគ្រូបង្វឹកជម្រើសជាតិបារាំងបច្ចុប្បន្នលោក Didier Deschamps បន្ទាប់ពីចប់ការប្រកួត World Cup៕

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ កីឡាករ​ក្មេងៗ ៣ រូប​របស់ Arsenal កំពុង​ឡើង​ជើង​ខ្លាំង ខ្លះ​វ័យ​មិន​ទាន់ ២០ ផង

កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​ទៅ​លើ Bournemouth នៅ​លទ្ធផល ២-១ រុញ​ឲ្យ​ពួក​គេ​បាន​ឆ្លង​ទៅ​កាន់​ជុំ​ទី ៥ FA Cup ត្បិត​កាល​ពី​យប់​មិញ​សមាសភាព​លើ​ទីលាន​មួយ​ផ្នែក​ធំ​សុទ្ធ​សឹង​ជា​កីឡាករ​វ័យ​ក្មេង​ក៏​ដោយ។

Bkukayo Saka

Gabriel Martinelli

Eddie Nketiah

គ្រប់​គ្នា​កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ​វ័យ​ក្មេង ៣ រូប​ដែល​ខ្លះ​មាន​វ័យ​ត្រឹម ១៨ ឆ្នាំ​តែ​អាច​រក​គ្រាប់​បាល់​និង​ប្រសព្វ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​មិន​ចាញ់​កីឡាករ​រៀម​ច្បង​ឡើយ។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • Gabriel Martinelli (១៨ ឆ្នាំ) ខ្សែ​ប្រយុទ្ធ – ២២ ប្រកួត ១០ គ្រាប់ Assist ៤
  • Bkukayo Saka (១៨ ឆ្នាំ) ខ្សែ​ការពារ – ២២ ប្រកួត ៣ គ្រាប់ Assist ៦
  • Eddie Nketiah (២០ ឆ្នាំ) ខ្សែ​ប្រយុទ្ធ – ២ ប្រកួត ១០៦ នាទី ១ គ្រាប់៕

ប្រភព៖ BR/Football