កាសែតប៉ូឡូញ ទំលាយកុងត្រារបស់ Lewandowski ជាមួយ Real Madrid មុនសម្រេចផ្ទេរទៅកាន់ Bayern Munich

ព័ត៌មានលំអិត ពាក់ព័ន្ធនឹងកុងត្រារបស់ខ្សែប្រយុទ្ធ Robert Lewandowski ជាមួយនឹងក្លឹប Real Madrid ត្រូវបានទំលាយ។

កុងត្រារបស់ Robert Lewandowski ជាមួយនឹងក្លឹប Real Madrid

កុងត្រានេះ ត្រូវបានធ្វើឡើងនៅក្នុងខែធ្នូឆ្នាំ ២០១៣ ដែលរួមមានប្រាក់ខែដែលខ្សែប្រយុទ្ធរូបនេះបានស្នើសុំទៅក្លឹប ប្រាក់រង្វាន់បន្ថែម និង រយៈពេលនៃកុងត្រា មុនផ្ទេរមកកាន់ក្លឹបយក្សអេស្ប៉ាញ។

Robert Lewandowski

នៅពេលដែលកុងត្រានេះត្រូវបានសរសេរ Lewandowski ព្រមព្រៀងផ្ទាល់មាត់ ក្នុងការផ្ទេរមកកាន់ Bayern Munich នៅពេលដែលផុតកុងត្រាជាមួយនឹង Borussia Dortmund នៅចុងរដូវកាលនោះ។

Robert Lewandowski

សារព័ត៌មានប៉ូឡូញ Onet Sport បានទំលាយកុងត្រាដែលបានបង្ហាញថា Lewandowski អាចទទួលបានទឹកប្រាក់ ១០,៩៥លានអឺរ៉ូ សម្រាប់ការចូលរួមជាមួយនឹង Real Madrid។

ហើយក្លឹបអធិរាជស បានផ្ដល់ប្រាក់ពលកម្ម ៩,៦លានអឺរ៉ូក្នុងមួយឆ្នាំ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ ដោយកុងត្រានោះ ត្រូវផុតកំណត់នៅក្នុងខែមិថុនា ឆ្នាំ ២០២០។

ហើយនៅក្នុងកុងត្រានេះ មានបញ្ជីសកម្មភាពដែល Real Madrid មិនអនុញ្ញាតឲ្យ Lewandowski ធ្វើប្រសិនបើផ្លាស់មកកាន់ទឹកដី Santiago Bernabeu ដែលសកម្មភាពទាំងនោះមានដូចជា ការបើកបរម៉ូតូ ការជិះស្គី និង ការឡើងភ្នំជាដើម។

Karim Benzema

ទោះយ៉ាងណាក្ដី ចុងក្រោយ Lewandowski បានសម្រេចចិត្តចូលរួមជាមួយ Bayern Munich ព្រោះមិនចង់ធ្វើជាកីឡាករបម្រុងរបស់ Karim Benzema៕

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ Dortmund ចង់បានម្នាក់នេះ ស្របពេល United កាន់តែកៀកទិញបាន Sancho

កីឡាករឆ្នើម Jadon Sancho កំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅក្នុងវិស័យកីឡាបាល់ទាត់ ស្របពេលដែលអនាគតរបស់គេជាមួយនឹងក្រុមក្រមុំលឿង Dortmund ហាក់មានភាពស្រពិចស្រពិលនៅឡើយ ក្រោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្ហោះរូបនៅលើបណ្ដាញសង្គម Instagram ថា ចង់ចាប់ដៃគូជាមួយ​តារាឆ្នើម Manchester United មួយរូប នោះគឺ Marcus Rashford

Jadon Sancho និង Marcus Rashford

ដោយឡែក ក្រុម Dortmund ក៏មិនអង្គុយស្ងៀមៗផងដែរ ដោយពួកគេបានសម្លឹងឃើញកីឡាករមួយរូបជាស្រេច សម្រាប់ជំនួសតំណែងរបស់ Sancho ដែលម្នាក់នោះគឺជា ប្រធានក្រុម Lyon កីឡាករ Memphis Depay។ នេះបើតាមរបាយការណ៍ដែលទទួលបានពីកាសែត The Sun

Memphis Depay

ប្រភពដដែលបានបន្ថែមថា Depay អាចជាកូនសោរសំខាន់សម្រាប់ធ្វើឲ្យការដោះដូររវាង United និង Sancho កើតឡើងបាន ប្រសិនបើកីឡាកររូបនេះអាចជំ​នួសតំណែងរបស់ Sancho នៅ Dortmund បានប្រាកដមែន។

Memphis Depay

គួររំឭកដែរថា Depay ត្រូវបានក្រុម Lyon ទិញពី United ក្នុងតម្លៃប្រមាណ ១៦ លានអឺរ៉ូ កាលពីឆ្នាំ ២០១៧ ហើយសម្រាប់រដូវកាល ២០១៩/២០ នេះរូបគេរកបាន ៩ គ្រាប់ និង Assist ២ លើក សម្រាប់ការបង្ហាញខ្លួនសរុប ១៣ ប្រកួតនៅក្របខណ្ឌ Ligue 1

ប្រភព: Sportskeeda