កាសែត​អ៊ីតាលី៖ “បាន​ពូ​ដូ​មួយ​មិន​ស្កប់ Juventus ប្ដូរផ្ដាច់​តាម​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៀត​ឲ្យ​បាន”

យោង​តាម​សារព័ត៌មាន Tuttosport របស់​ប្រទេស​អ៊ីតាលី​បាន​ចុះ​ផ្សាយ​ថា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែក​កីឡា​របស់​ក្លឹប Juventus បាន​ដាក់​ចិត្ត​សម្លឹង​ចង់​បាន Kylian Mbappe មក​ចូលរួម​ជាមួយ Cristiano Ronaldo ឲ្យ​បាន​ឆាប់​បំផុត​ក្នុង​ពេល​ខាង​មុខ។

ប្រភព​សារព័ត៌មាន​ដដែល​បាន​ចុះ​ផ្សាយ​ថា​លោក Fabio Paratici បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ Juventus ទាំង​អស់​ថា​លោក​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង ធ្វើ​បែប​ណា​ឲ្យ​តែ​អាច​យក Kylian Mbappe មក Turin បាន​ដោយ​ជោគជ័យ។

បញ្ជាក់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​បារាំង ក៏​កំពុង​ឡើង​កូដ​ខ្លាំង​ផ្អែក​តាម​ទម្រង់​លេង​របស់​គេ ប៉ុន្តែ​ហាក់​ដោយ​សារ​ភាព​ខ្វះ​ការ​ប្រកួតប្រជែង​ក្នុង​លីគ​និង​ពុំ​មាន​ការ​ជ្រោមជ្រែង​ខ្លាំង​ពី​ក្លឹប ទើប​ធ្វើ​ឲ្យ Mbappe បាត់បង់​ឱកាស​ឡើង​ដល់​កម្រិត​កំពូល​ធៀប​នឹង​តារា​ឆ្នើម​ឯ​ទៀត។ បែប​នេះ​ប្រសិន​កីឡាករ​កំពុង​នាំ​មុខ​ការ​រក​គ្រាប់​បាល់​ទី ២៥ មក​លេង​ឲ្យ​លីគ​ដទៃ ដូច​ជា Serie A ជា​ដើម នោះ​អាច​នឹង​មាន​ការ​ប្រែប្រួល​ទម្រង់​លេង​ជាក់ជា​ពុំ​ខាន។

ថ្វី​បើ​យ៉ាងណាមិញ Mbappe ក៏​នៅ​តែ​ចចេស​ជាមួយ​ការ​បដិសេធ​សំណើ​ពី​ក្លឹប​ដទៃ ដោយ​កន្លង​ទៅ​ថ្លែង​ប្រាប់ Telefoot ខ្សែ​ប្រយុទ្ធ​ជួយ​ឲ្យ​បារាំង​ឈ្នះ World Cup រូប​នេះ និយាយ​ថា​នឹង​បន្ត​នៅ​ PSG ទោះ​បី​បាន​ធ្លាក់​ពី CL វគ្គ ១៦ ក្រុម​ដោយ​សារ United កន្លង​ទៅ​ក៏​ពិត​មែន។ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ ពុំ​មាន​នរណា​មើល​ឃើញ​នោះ​ទេ ព្រោះ​ការ​សម្រេច​ចិត្ត​និង​ស្ថានភាព​ពិត​ប្រាកដ​របស់​កីឡាករ​ម្នាក់ៗ ក៏​មិន​ខុស​ពី​បាល់​លើ​ទីលាន​ដូច្នោះ​ដែរ។

ប្រភព: ​9SportPro

មតិយោបល់