កាសែត​អ៊ីតាលី​ចេញ​មុខ​ការពារ​ Ronaldo រឿង At ចង់​ប្ដឹងផ្ដល់ UEFA មិនឲ្យប្រកួតនៅ​វគ្គ ៨ ក្រុម

សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​អ៊ីតាលី​គឺ Tuttosport បាន​ប្រកាស​លើ​ក្រប​មុខ​របស់​ខ្លួន​ថា​ទង្វើ​ដែល Atletico Madrid កំពុង​ប្ដឹងផ្ដល់​ឲ្យ UEFA សើរើ​លើ​កាយវិការ​អបអរ​របស់ Cristiano Ronaldo នៅ​វគ្គ ១៦ ​ក្រុម​ជើង​ទី​ពីរ គឺ​ជា​ទង្វើ​ដែល​មិន​ទំនង​សោះ​ឡើយ។

សារព័ត៌មាន​មួយ​នេះ​បាន​ចេញ​មុខ​ការពារ បន្ទាប់​ពី​មាន​ដំណឹង​ថា​ Ronaldo ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​មិន​ឲ្យ​ចូលរួម​ប្រកួត​សម្រាប់​ជើង​ទី ១ ឬ​ទាំង​ ២ ជើង​នៅ​ជំនួប​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​ដែល​នឹង​ប្រព្រឹត្តិ​នា​ចន្លោះ​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ។

Juventus ដែល​ត្រូវ​ជួប Ajax ក៏​ជា​រឿង​ព្រួយបារម្ភ​មួយ ដែល​កម្លាំង​ជំរុញ​ពី CR7 ជា​ឥទ្ធិពល​ដែល​ត្រូវការ​ជា​ចាំបាច់ ព្រោះ​ក្រុម​ហូឡង់​មួយ​នេះ​ហើយ​ជា​អ្នក​ទម្លាក់​ក្រុម​ការពារ​ជើង​ឯក ៣ រដូវ​កាល​ជាប់​គ្នា​នា​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ។

ទាក់ទិន​នឹង​រឿងរ៉ាវ​ត្រួតពិនិត្យ​របស់ UEFA ក៏​ស្ថិត​ក្រោម​ការ​រង់ចាំ ដោយ​សម្រាប់​កាយវិការ​អាសអាភាស​របស់ Simeone កន្លង​ទៅ គឺ​ត្រឹម​តែ​ពិន័យ​ជា​សាច់​ប្រាក់​ប្រមាណ ២០ ០០០ អឺរ៉ូ​តែ​ប៉ុណ្ណោះ ពោល​គឺ​ពុំ​ដក​វត្តមាន​អ្វី​ឡើយ បែប​នេះ​សម្រាប់ Ronaldo ក៏​យើង​សង្ឃឹម​ថា​នឹង​ជៀស​ផុត​ការ​ព្យួរ​ជើង​ដូច​គ្នា។​

ប្រភព: Calciomercato

មតិយោបល់