កីឡាករកំពូល ៧ រូបមិនធ្លាប់លើក UCL សូម្បីតែម្តងក្នុងអាជីពបាល់ទាត់

អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ភាគច្រើនច្បាស់ជាស្គាល់កីឡាករកំពូលៗ និងវីរបុរសក្នុងវិស័យមួយនេះជាច្រើនអ្នកមកហើយដូចជា​Ronaldinho, Lionel Messi, Cristiano Ronaldo និងលោកព្រះ Zlatan ជាដើម។

Messi ជាមួយ Ronaldo
Zlatan

យ៉ាងណាមិញសម្រាប់កីឡាបាល់ទាត់ មានត្រឹមតែសមត្ថភាពលេងបាល់តែមួយមុខគឺមិនគ្រប់គ្រាន់ក្នុងការឈ្នះពាន់រង្វាន់ធំៗដូចជា​ UCL ទេ ពោលគឺតម្រូវឲ្យមានការសាមគ្គីក្នុងក្រុម ក៏ដូចជាពឹងផ្អែកលើសំណាងផងដែរ។

Buffon
Robert Lewandowski

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះរបស់កីឡាករដែលមានសមត្ថភាពលេងបាល់មិនធម្មតា តែមិនមានប្រវត្តិឈ្នះពានរង្វាន់ UCL ទាល់តែសោះ៖

  1. Robert Lewandowski ធ្លាប់លេងឲ្យក្លឹបកំពូល Bayern Munich/Borussia Dortmund
  2. Zlatan Ibrahimovic ធ្លាប់លេងឲ្យក្លឹបកំពូល Ajax, AC Milan, Inter Milan, Man utd, Juventus និង Barcelona
  3. Cesc Fabregas ធ្លាប់លេងឲ្យក្លឹបកំពូល Arsenal និង Barcelona
  4. Gianluigi Buffon ធ្លាប់លេងឲ្យក្លឹបកំពូល PSG និង Juventus
  5. Michael Ballack ធ្លាប់លេងឲ្យក្លឹបកំពូល Bayern Munich និង Chelsea
  6. Gabriel Batistuta ធ្លាប់លេងឲ្យក្លឹបកំពូល Inter Milan និង Roma
  7. Francesco Totti ដែលជាកីឡាករចាស់រស្សាស្មោះស្ម័គនឹងក្លឹប Roma៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ ទើប​តែ ២១ ឆ្នាំ តែ​សិស្ស​ច្បង​នៅ​ Liverpool ​ម្នាក់​នេះ ក្លាយ​ជា​ idol ក្នុង​ដួងចិត្តសិស្សប្អូនទៅហើយ

Neco Williams ​ដែល​មាន​វ័យ ១៨ ឆ្នាំ និង​ទើបឡើងមកលេងឲ្យឈុតធំ Liverpool (ចាប់តាំងពីឆ្នាំ ២០១៩) បាន​សម្លឹង​ឃើញ idol ក្នុង​ដួង​ចិត្ត​មួយ​រូប​ជា​ស្រេច​ហើយ​នៅ​ឈុត​ធំ​ដែល​ជា​រៀមច្បង​របស់​ខ្លួន​នោះ​គឺ Trent Alexander-Arnold។

Alexander-Arnold
Neco Williams

ត្បិត​មាន​វ័យ​ត្រឹម ២១ ឆ្នាំ​ក្តី តែ Arnold បាន​បង្កើត​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ជា​ច្រើន​ជាមួយ Liverpool រហូត​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​ដ៏​ល្អ​បំផុត​មួយ​រូប​ថែម​ទៀត​ផង។

ថ្លែង​ពី​សិស្ស​ប្អូន Williams បាន​និយាយ​ថា៖ “Trent កន្លង​មក​បាន​ហ្វឹកហាត់​នៅ​ទ្រនំ​ថ្នាល​តាំង​ពី​អាយុ​ស្ដួចស្ដើង ហើយ​គាត់​បាន​វិវត្ត​ទៅ​កម្រិត​បន្ទាប់​យ៉ាង​លឿន រហូត​មក​ទល់​បច្ចុប្បន្ន​គាត់​អាច​និយាយ​ថា​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក​ហើយ”។

Alexander-Arnold
Neco Williams

“រាល់​ពេល​ហ្វឹកហាត់​ខ្ញុំ​តែងតែ​មើល​ Trent និង​ព្យាយាម​ធ្វើ​តាម​គាត់ ទាំង​ចង្វាក់​នៃ​ការ​លេង​និង​ផ្នែក​ខ្លះ​របស់​គាត់ មក​បង្ហាញ​ក្នុង​ការ​ប្រកួត​របស់​ខ្ញុំ”។

គួរ​រំឭក​ថា Arnold ​បាន​ចូលរួម​វិស័យ​កីឡា​បាល់ទាត់​នៅ​ថ្នាល​យុវជន​របស់ Liverpool តាំង​ពី​ឆ្នាំ ២០០៤ ពោល​ពេល​ខ្លួន​មាន​អាយុ ៦ ឆ្នាំ រហូត​មក​ទល់​ឆ្នាំ ២០១៦ ទើប​ផ្លាស់​មក​លេង​នៅ​ឈុត​ធំ ហើយ​ក៏​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​សម្រាប់​ហង្ស​ទល់​សព្វថ្ងៃ៕

ប្រភព៖ AF