កីឡាករក្រុម Barcelona បន់មិនឲ្យជួបក្រុម ២ នេះ នៅក្នុងវគ្គ ៨ ក្រុមពានរង្វាន់ UCL

ក្លឹប Barcelona បានកក់កៅអីឡើងទៅលេងវគ្គ ៨ ក្រុមនៃក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធកន្លងទៅ ហើយកីឡាកររបស់ពួកគេបានសំរេចចិត្តថាតើក្រុមណា ដែលពួកគេចង់ប្រឈមមុខ និងចង់ជៀសវាងក្នុងជុំបន្ទាប់ ។

ជាក់ស្តែងក្រុមរបស់លោក Ernesto Valverde នឹងត្រូវរងចាំដោយអន្ទះសារចំពោះគូប្រកួតទាំង 8 ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងការចាប់ឆ្នោត ដែលនឹងត្រូវធ្វើឡើងនាថ្ងៃសុក្រនេះ ។

យ៉ាងណាមិញក្រុម Manchester City, Manchester United, Liverpool, Tottenham Hotspur, Juventus, Ajax និង Porto គឺជាក្រុមផ្សេងទៀតដែលបានឡើងទៅវគ្គ ៨ ផងដែរ ហើយកីឡាករក្រុម Barcelona បានបង្ហើបឲ្យដឹងពីក្រុមដែលពួកគេចង់ជៀសវាងខ្លាំងបំផុត ។

មិនតែប៉ុណ្ណោះ Manchester City និង Juventus គឺជាក្រុម ដែលមានការព្រួយបារម្ភច្រើនជាងក្រុមដទៃទៀតសម្រាប់ Barcelona ខណ:ដែល Porto និង Manchester United នឹងក្លាយជាក្រុមដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ជុំបន្ទាប់ របស់ក្លឹបយក្សអេស្ប៉ាញមួយនេះ ។ ហើយ Ajax, Liverpool និង Spurs ក៏ត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏លំបាកផងដែរ ប៉ុន្តែពួកគេមិនមានកំរិតខ្ពស់ដូចទៅនឹងក្រុម Man City និង Juventus នោះទេ ៕

ប្រភព: Metro 

មតិយោបល់