កីឡាករក្រៅជម្រើសម្នាក់របស់លោក Sarri សំរេចផ្ញើវាសនាជាមួយក្លឹបថ្មី

Borussia Dortmund បានសំរេចទិញផ្ដាច់ខ្សែបម្រើ Emre Can ពីក្លឹបយក្សអ៊ីតាលី Juventus ដែលពួកគេបានខ្ចីជើងកាលពីខែមករានេះ ជាមួយនឹងកុងត្រាថ្មីរយៈពេល៤ឆ្នាំ។

ក្លឹបអាល្លឺម៉ង់បាននាំយក Can មកចូលរួមកាលពីថ្ងៃទី ៣១ ខែមករាកន្លងទៅ ហើយរូបគេទទួលបានការពេញចិត្ដពីក្លឹបហើយ Dortmund បានចំណាយ ២១លានផោន ដើម្បីឲ្យអតីតខ្សែបម្រើក្រុមហងក្រហមរូបនេះ ក្លាយជាកីឡាករពួកគេជាអចិន្ដ្រៃយ៍។

គួរបញ្ជាក់ថា ខ្សែបម្រើរូបនេះ បានចាកចេញពី Liverpool ទៅចូលរួមជាមួយ Juventus ដោយមិនមានតម្លៃខ្លួន កាលពីខែសីហាឆ្នាំ ២០១៨ ហើយរូបគេមិនទទួលបានឱកាសចូលលេង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Maurizio Sarri។

មិនតែប៉ុណ្ណោះ រូបគេមិនត្រូវបញ្ចូលឈ្មោះសម្រាប់ការប្រកួត Champions League សម្រាប់ Juve ឡើយ កំឡុងការប្រកួតនៅក្នុងវគ្គចែកពូល ប៉ុន្ដែរូបគេបានបង្ហាញវត្តមាន ចាប់ពីវគ្គ១៦ក្រុមទៅ ជាមួយ Dortmund៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ Mourinho ត្រូវជួបរឿងឈឺក្បាល ក្រោយកីឡាករសំណព្វចិត្ត អាចអវត្តមានច្រើនសប្ដាហ៍ខណៈការប្រកួត UCL កាន់តែខិតចូលមកដល់

តារាឆ្នើម Heung-Min Son របស់ក្រុម Tottenham ត្រូវប្រឈមការវះកាត់ បន្ទាប់ពីរូបគេបានបាក់ប្រអប់ដៃខាងស្ដាំ ទល់នឹងក្រុម Aston Villa កាលពីថ្ងៃអាទិត្យ ហើយរំពឹងថាអាចនឹងអវត្តមានជាច្រើនសប្ដាហ៍។

Son បានទទួលរងរបួសនៅដើមការប្រកួត នៅពេលដែលរូបគេបានប៉ះទង្គិចជាមួយនឹង Ezri Konsa ប៉ុន្ដែរូបគេបន្ដលេងនៅក្នុងការប្រកួតនោះ រហូតដល់ចប់ ថែមទាំងរកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យ Spurs ទទួលបានជ័យជំនះ ដោយលទ្ធផល 3-2។

ខ្សែប្រយុទ្ធកូរ៉េខាងត្បូងរូបនេះ ជាអាវុធមុតស្រួចសម្រាប់ក្រុមដែលដឹកនាំដោយលោក Jose Mourinho បន្ទាប់ពី Harry Kane ដែលកំពុងសម្រាកព្យាបាលរបួស ហើយសម្រាប់៥ប្រកួតចុងក្រោយ គេរកគ្រាប់បាល់បាន៦គ្រាប់។

វាជារឿងដែលគួរឲ្យឈឺក្បាលសម្រាប់លោក Mourinho ខណៈដែលការប្រកួតធំ Champions League វគ្គ១៦ក្រុមចុងក្រោយ ទល់នឹងក្រុម RB Leipzig នៅរាត្រីថ្ងៃស្អែកវេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត៕

ប្រភព៖ Sky Sports