កីឡាករគោលដៅមួយរូបរបស់ Real Madrid ថាគ្មានបំណងចេញពីក្លឹបរបស់ខ្លួននៅខែមករាឡើយ

Donny van de Beek មានទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្លឹប Real Madrid នៅរដូវក្ដៅនេះ ប៉ុន្ដែ ខ្សែបម្រើក្រុម Ajax រូបនេះបានសំរេចចិត្តបន្ដស្នាក់នៅជាមួយនឹងក្លឹបហូឡង់ សំរាប់រដូវកាលថ្មីនេះ។

ហើយកីឡាករវ័យ២២ឆ្នាំ នឹងបន្ដរួមរស់ជាមួយនឹងក្រុមជើងឯកលីគកំពូលហូឡង់យ៉ាងហោចណាស់រហូតដល់ចប់រដូវកាល ២០១៩/២០។

Van de Beek បាននិយាយថា៖ “ខ្ញុំមិនចង់ចាកចេញកំឡុងពេល ដោះដូរខែមករានោះទេ។ ខ្ញុំនឹងបន្ដលេងនៅទីនេះ រដូវកាលចប់រដូវកាលនេះ, ខ្ញុំនឹងបញ្ចប់ឆ្នាំនេះជាមួយ Ajax។ វាបានផ្ដល់ឲ្យខ្ញុំនូវសេចក្ដីសុខក្នុងចិត្ត។ យើងនឹងចាំមើលថាតើនឹងមានអ្វីកើតឡើងនាពេលខាងមុខ។

“តើពួកគេដឹងពីរឿងនេះទេនៅ ម៉ាឌ្រីដ? ប្រាកដណាស់ គ្រប់គ្នាច្បាស់ជាដឹង។ ខ្ញុំមិនពេញចិត្ដនៅក្នុងការផ្លាស់ប្ដូរក្លឹបនៅពាក់កណ្ដាលរដូវកាលនោះទេ។”

ពាក់ព័ន្ធនឹងបញ្ហាចចាមអារ៉ាមនៃការចាកចេញ ខ្សែបម្រើហូឡង់រូបនេះ បានបន្ថែមថា៖ “មានការនិយាយ និង ការសរសេរ[នៅលើសារព័ត៌មាន]ជាច្រើន។ ខ្ញុំពិតជារីករាយ នៅពេលដែលវាត្រូវបានបញ្ចប់ ព្រោះខ្ញុំអាចផ្ដោតអារម្មណ៍តែទៅលើ Ajax។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Sarri ប្រាប់មេធំ Juventus រិះរកវិធីនាំ អតីតកូនក្រុមមួយរូបពី Chelsea មកចូលរួម

គ្រូបង្វឹក Maurizio Sarri ត្រូវបានគេរាយការណ៍ថា មានបំណងចង់បាន ខ្សែបម្រើ N’Golo Kante មកចូលរួមជាមួយក្រុម Juventus របស់លោក ដើម្បីធ្វើអោយពួកគេក្លាយជាក្រុម ដែលមានតំបន់បម្រើល្អបំផុតមួយនៅអឺរ៉ុប។

អតីតគ្រូបង្វឹកតោខៀវរូបនេះ មានកីឡាករឆ្នើមដូចជា Aaron Ramsey, Miralem Pjanic, Adrien Rabiot, Blaise Matuidi, និង Sami Khedira ជាដើមនៅក្នុងក្រុមដែលលោកកំពុងដឹកនាំ ប៉ុន្ដែលោកមានជំនឿចិត្តថា ខ្សែបម្រើបារាំង Kante គឺជាកីឡាករដែលក្រុមរបស់លោក ត្រូវការជាចាំបាច់។

ហើយបើតាមការរាយការណ៍របស់ Daily Mail បានឲ្យដឹងថា លោក Sarri ដែលបានចាកចេញពី Chelsea កាលពីរដូវកាលមុន បានប្រាប់នាយកប្រតិបត្តិរបស់ Juve លោក Pavel Nedved ឲ្យធ្វើគ្រប់បែបយ៉ាងដើម្បីបាន Kante មកចូលរួមជាមួយនឹងក្លឹបអ៊ីតាលី។

គួរបញ្ជាក់ថា ក្រុមសេះបង្កង់របស់លោក Sarri បានយកឈ្នះក្រុម Bayer Leverkusen នៅក្នុងការប្រកួតវគ្គចែកពូល Champions League ដោយលទ្ធផល ៣-០ ហើយ ពួកគេត្រូវតតាំងជាមួយនឹងក្រុមកំពូលតារាង Inter Milan នៅចុងសប្ដាហ៍នេះ ក្នុងការប្រកួត Serie A៕

ប្រភព៖ talkSPORT