ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Sancho ដែលជាកីឡាករគោលដៅរបស់ United រកចំណូលបានប៉ុន្មានពី Dortmund?

ខ្សែប្រយុទ្ធឆ្នើម Jadon Sancho ជាកីឡាករម្នាក់ដែលកំពុងសាងភាពលេចធ្លោនៅក្នុងពិភពបាល់ទាត់អឺរ៉ុបបច្ចុប្បន្ន ខណៈក្លឹបធំៗមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ ដែលក្នុងចំណោមនោះក៏មាន Manchester United ផងដែរ។

ក្រោយជួយក្រុមជម្រើសជាតិអង់គ្លេសក្រោមអាយុ១៧ឆ្នាំឈ្នះពានបាល់ទាត់ពិភពលោក Sancho បានសម្រេចចិត្តផ្ទេរចេញពីក្លឹប Manchester City ទៅកាន់ក្លឹប Borussia Dortmund នៅរដូវក្ដៅឆ្នាំ ២០១៧។

សម្រាប់ការចំណាយពេលជាង២ឆ្នាំនៅអាល្លឺម៉ង់ Sancho បានដុសខាត់សមត្ថភាពរបស់ខ្លួន កាន់តែប្រសើរឡើង ធ្វើឲ្យរូបគេក្លាយជាកីឡាករដែលក្លឹបធំៗចង់ចុះហត្ថលេខា ខណៈតម្លៃខ្លួនរបស់គេនៅលើទីផ្សារដោះដូរ មិនក្រោម១២០លានដុល្លារឡើយ។

ចាប់តាំងពីបន្ដកុងត្រាថ្មី Sancho ទទួលបានប្រាក់ឈ្នួលពីក្លឹប Dortmund ២៣ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ ដែលស្មើនឹង១២លានដុល្លារ បើគិតក្នុងមួយឆ្នាំ។ កាលចាប់ផ្ដើមអាជីពជាមួយនឹង Dortmund, Sancho រកបានតែ ៨,៥ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ប៉ុន្ដែចំណូលដែលគេទទួលបានពីក្លឹបមានការកើនឡើង ក្រោយពីបានបន្ដកុងត្រាថ្មី។

ក្រៅពីចំណូលពីក្លឹបបាល់ទាត់ Sancho ក៏ទទួលបានបានចំណូលពីការឧបត្ថម្ភរបស់ក្រុមហ៊ុន Nike ដោយរូបគេតែងតែលេចមុខនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ស្បែកជើង និង សំភារៈកីឡាផ្សេងៗរបស់ក្រុមហ៊ុនមួយនេះ។

តារាឆ្នើមរបស់ក្រុម Dortmund ក៏ជាដៃគូរបស់ក្រុមហ៊ុនផលិតវីដេអូហ្គេម EA Sports ហើយរូបគេក៏មានវត្តមាននៅក្នុងការផ្សព្វផ្សាយហ្គេម FIFA 20 និងព្រឹត្តិការណ៍ប្រកួតនានាថែមទៀតផង៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ទិបំផុត! Bruno និង Pogba ហ្វឹកហាត់រួមគ្នាហើយ សង្ឃឹមដំណឹងល្អចេញមកឆាប់ៗ

កាលពីពេលកន្លងទៅនេះ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មានការសប្បាយចិត្តរីករាយជាពន់ពេក បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញថា Paul Pogba ជាមួយនឹង Bruno Fernandes កំពុងតែហ្វឹកហាត់រួមគ្នា។

Paul Pogba ជាមួយនឹង Bruno Fernandes 

នេះគឺជាពេលមួយដែលអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមតែងទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដោយរយៈកាលកន្លងមកពួកគេតែចង់ឃើញចំណូលថ្មី Bruno និងបងម៉ៅ Pogba ចាប់ដៃគ្នាប្រកួតនៅលើសមរភូមិវាលស្មៅ ហើយរូបភាពដែលអ្នកទាំង ២ កំពុងតែហ្វឹកហាត់រួមគ្នានេះ អាចជាតម្រុយនៃដំណឹងល្អនៅពេលឆាប់ៗខាងមុខក៏ថាបាន។

Paul Pogba ជាមួយនឹង Bruno Fernandes

គួររំឭកដែរថា អំឡុងពេលដែល Pogba អវត្តមានយ៉ាងយូរដោយសារតែបញ្ហារបួសផ្នែកកជើង បានធ្វើឲ្យក្រុមទាំងមូលមិនសូវមានតុល្យភាពឡើយ តែបន្ទាប់ពីមានវត្តមានរបស់ Bruno ចូលមកបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមក្រុមមានភាពប្រសើរឡើងវិញគួរឲ្យកត់សម្គាល់។

Paul Pogba ជាមួយនឹង Bruno Fernandes

អាស្រ័យហេតុនេះហើយទើបអ្នកគាំទ្រស្ទើរទូទាំងពិភពលោកសង្ឃឹម និងចង់ឃើញវត្តមានអ្នកទាំង ២ ក្លាយជាដៃគូនឹងគ្នានៅលើទីលានប្រកួត ហើយពាំនាំជ័យជម្នះមកកាន់ក្រុមពេលការប្រកួតចាប់ផ្ដើមដំណើរការឡើងវិញ៕

ប្រភព: Metro