កីឡាករចំណូលថ្មីម្នាក់ថា គេមកចូលរួមជាមួយក្រុម Arsenal ដើម្បីលើកពាន

កីឡាករ David Luiz បានបង្ហើបឲ្យដឹងថារូបគេបានចាកចេញពី Chelsea ដើម្បីឈ្នះពានរង្វាន់ជាមួយក្រុមកាំភ្លើងធំ Arsenal ។

ជាក់ស្តែងខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ ៣២ ឆ្នាំរូបនេះបានធ្វើផ្លាស់ប្តូរនៅថ្ងៃដោះដូរកីឡាករចុងក្រោយ ដើម្បីចូលជាមួយក្រុម Arsenal ក្នុងតម្លៃខ្លួន ៨ លានផោន ។

ហើយយ៉ាងណាមិញ Luiz ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំនៅទឹកដី Emirates បាននិយាយថារូបនេះគឺបានចាកចេញពី Stamford Bridge សម្រាប់ឈ្នះពានជាមួយក្រុមកាំភ្លើងធំ ។

លើសពីនេះ Luiz  បានប្រាប់ Arsenal.com ថា ៖ “ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំតែងតែចាប់ផ្តើមរដូវកាលដោយមានគោលដៅឈ្នះអ្វីៗ ។ វានឹងមិនខុសគ្នាទេនៅទីនេះ – ខ្ញុំនឹងមកជាមួយចិត្តគំនិតនេះ ពីព្រោះនេះជាអ្វីដែលធ្វើឱ្យខ្ញុំផ្លាស់ប្តូរមកទីនេះ ” ៕

ប្រភព: The Sun