កីឡាករឆ្នើមរបស់ PSG មួយរូប ចេញបង្ហោះសារលាគ្នា ទន្ទឹមនឹងចចាមអារ៉ាមចាកចេញនៅខែមករា

ភាពរីករាយនៅលើទីលានប្រកួតរបស់ខ្សែប្រយុទ្ធ Edinson Cavani មិនមានច្រើននោះទេ ក្នុងរដូវកាលនេះ​ ដោយរូបគេហាក់មិនទទួលបានឱកាស ក្នុងការចូលលេង ក្រោយមានវត្តមានរបស់ Mauro Icardi ដែល Paris Saint-Germain បានខ្ចីជើងពី Inter Milan។

ប៉ុន្ដែនៅយប់ថ្ងៃពុធកន្លងទៅនេះ Cavani មានក្ដីរំភើបកំឡុងការប្រកួត ទល់នឹងក្រុម Galatasaray នៅពេលដែលរូបគេបានប្ដូរចូលលេង នៅ២០នាទីចុងក្រោយ ហើយទទួលបានបាល់ប៉េណាល់ទី ដែលមានការផ្ដល់ឲ្យពី Neymar នៅនាទីទី៨៤។

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះ បានស៊ុតបាល់១១ម៉ែត្របានសំរេច ជួយឲ្យ PSG យកឈ្នះ ៥-០ ហើយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បានអបអរ ដើម្បីបង្ហាញការពេញចិត្តទៅលើ ខ្សែប្រយុទ្ធដែលបានចូលរួមជាច្រើនឆ្នាំនៅទឹកដី Parc des Princes។

ចំពោះកាយវិការ ដ៏គួរឲ្យគោរពរបស់ Neymar និង ការអបអររបស់អ្នកគាំទ្រ បានធ្វើឲ្យ Cavani បង្ហោះសារមួយនៅលើគណនី Twitter របស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍ ដោយបានរំឮកពីរាត្រីដែលពុំអាចបំភ្លេចបាន ជាមួយនឹងសារមួយ ដែលបង្កប់ន័យលាគ្នាផងដែរ។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បានសរសេរថា៖ “មិនអាចបំភ្លេចបាន ក្នុងការឃើញ និង មានអារម្មណ៍សំរាប់អ្វីដែលបានកើតឡើងកាលពីម្សិលម៉ិញ នៅទឹកដី Parc des Princes។ ខ្ញុំនឹងចងចាំវាទុកសំរាប់ខ្ញុំ។”

បន្ទាប់ពីចំណាយពេល ៥ឆ្នាំកន្លះជាមួយ PSG Cavani ត្រូវបានគេរំពឹងថាអាចនឹងចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ ដោយ Atletico Madrid អាចជាគោលដៅបន្ទាប់សំរាប់រូបគេចូលរួម៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ អតីតកូនក្រុមសំណព្វចិត្តរបស់លោក Mourinho ច្រានចោលចចាមអារ៉ាម ក្នុងការផ្ទេរមក Spurs

Marouane Fellaini បានច្រានចោលការផ្ទេរមកកាន់ Tottenham នៅខែមករានេះ បន្ទាប់ពីមានចចាមអារ៉ាមមួយចំនួន បានលើកឡើងថា រូបគេនឹងមករួមរស់ជាមួយអតីតគ្រូបង្វឹក Jose Mourinho។

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹបចិន Shandon Luneng កាលពីខែកុម្ភៈក្រោយចាកចេញពី Manchester United ២ខែក្រោយពីលោក Mourinho ត្រូវបានបណ្ដេញចេញពីតំណែង។

អ្នកទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នា សំរាប់ការចំណាយពេលនៅទឹកដី Old Trafford ហើយមានចចាមអារ៉ាមថា លោក Mourinho កំពុងរកវិធីដើម្បីជួបជុំ អតីតកូនសិស្សសំណព្វចិត្តរូបនេះ នៅក្លឹបមាន់ខ្នាយមាស។

ទោះយ៉ាងណាក្ដី Fellaini បានច្រានចោលចចាមអារ៉ាមនេះ សំរាប់ការផ្ទេរមកនៅខែមករា ប៉ុន្ដែរូបគេបានបង្ហើបថា គេនឹងគ្រូបង្វឹករូបនេះ នៅតែមានទំនាក់ទំនងល្អនឹងគ្នា។

Fellaini បានថ្លែងប្រាប់ Eleven Sports ថា៖ “Jose គឺពិសេសសំរាប់ខ្ញុំ។ យើងផ្ដោះប្ដូរសារជាមួយគ្នា យើងបានទាក់ទងគ្នាទៅវិញទៅមក។ គាត់កាន់តំណែងនៅ Spus ហើយគាត់ដឹកនាំក្រុមបានល្អ។ ខ្ញុំជូនពរគាត់ ប៉ុន្ដែខ្ញុំរីករាយនៅទីដែលខ្ញុំកំពុងនៅពេលនេះ។”

ប្រភព៖ Goal