កីឡាករឆ្នើមវ័យក្មេង៥រូបនៅ Bundesliga ដែលលេងឲ្យក្រុមក្រៅពី Bayern & Dortmund

ការប្រកួត Bundesliga បានត្រលប់មកកំដរអារម្មណ៍អ្នកគាំទ្របាល់ទាត់សារជាថ្មី កាលពីចុងសប្ដាហ៍មុន បន្ទាប់ពីត្រូវផ្អាកជាច្រើនសប្ដាហ៍ ហើយពេលនេះយើងសូមណែនាំកីឡាករក្មេងៗ ដែលមានសមត្ថភាពខ្ពស់ដែលមិនគួរមើលរំលង។

Kai Havertz

ក្រៅពីកីឡាករដែលមានភាពលេចធ្លោដូចជា Timo Werner និង Kai Havertz រួមទាំងកីឡាករនៅ Bayern Munich និង Borussia Dortmund មានកីឡាករ៥រូប ដែលបានបង្ហាញទម្រង់លេងល្អសម្រាប់រដូវកាលនេះ។

Moussa Diaby / Bayer Leverkusen

Moussa Diaby

ខ្សែបម្រើវ័យ២០ឆ្នាំ ជាកីឡាករដែលញាក់បាល់បានល្អបំផុតនៅក្នុងលីគអាល្លឺម៉ង់នារដូវកាលនេះ ដោយញាក់ដាច់គូប្រកួតបាន ៤,១លើក ក្នុងពេល៩០នាទី ហើយអត្រាដែលជោគជ័យមាន ៦២%។ មិនតែប៉ុណ្ណោះ Diaby មានភាពរីកចំរើនក្នុងការបញ្ចប់ទី និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីផងដែរ។

Milot Rashica- Werder Bremen

Milot Rashica

ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល់បានី រកគ្រាប់បាល់បាន១៦គ្រាប់ ហើយបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩លើក ចាប់តាំងពីដើមរដូវកាល ២០១៨/១៩។ Rashica ជាកីឡាករសំខាន់មួយរូបរបស់ក្រុម Werde Bremen ហើយរូបគេមានសមត្ថភាពខ្ពស់សក្ដិសមផ្ទេរទៅកាន់ក្លឹបធំៗ។

Josip Brekalo – Wolfsburg

Josip Brekalo

នៅក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប Brekalo មានសមត្ថភាពក្នុងការបង្កើតឱកាស ផ្ដល់បាល់ assist និង កាត់បាល់ឲ្យមិត្តរួមក្រុមបានល្អ។​ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះ អាចត្រូវបានចាត់ទុកថា ជាកីឡាករវ័យក្មេងដែលល្អបំផុត ក្នុងតំណែងរបស់ខ្លួន ក្នុងចំណោមកីឡាករនៅលីគកំពូលៗរបស់អឺរ៉ុប។

Konrad Laimer – RB Leipzig

Konrad Laimer

ខ្សែបម្រើសញ្ជាតិអូទ្រីស មានការគ្រប់គ្រងបាល់បានល្អ ហើយមានសមត្ថភាពក្នុងការចាប់ផ្ដើមការប្រកួត។ គ្រាប់ពេជ្យរបស់ក្រុម RB Leipzig រូបនេះ ក៏ជាកីឡាករម្នាក់ដែល ប្រជែងយកបាល់ពីគូប្រកួតជោគជ័យបានច្រើនបំផុតផងដែរ នៅលីគកំពូលអឺរ៉ុប។

Denis Zakaria – Borussia Monchengladbach

Denis Zakaria

ខ្សែបម្រើសញ្ជាតិស្វីសរូបនេះ ជាកីឡាករដែលអាចរួមចំណែកនៅសម្រាប់តំបន់ការពារ ដោយបានកាក់បាល់គូប្រកួត និង ការពារមួយទល់នឹងមួយដោយជោគជ័យ ហើយ ការបញ្ជូនទៅតំបន់ប្រយុទ្ធក៏រូបគេធ្វើបានល្អផងដែរ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ អតីតអ្នកចាំទីដៃស្អិត Schmeichel ណែនាំឲ្យ United យកម្ចាស់អាវលេខ ៧ នៅ PL មួយរូប

កាលពីពេលកន្លងទៅនេះ ខ្ញីចាស់ Peter Schmeichel បានទម្លាយសារមួយដាស់តឿនដល់អតីតក្រុមរបស់ខ្លួន គឺបិសាចក្រហម Manchester United ឲ្យមកគិតលៃលកទិញយកកីឡាករមួយរូបដែលកំពុងលេងនៅលីគ EPL ជាមួយគ្នា និងថែមទាំងជាម្ចាស់អាវលេខ ៧ ផង។

Peter Schmeichel 

កីឡាកររូបនោះគឺ Song Heung-min ដែលជាតារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលលោកទើបនឹងបញ្ចប់វគ្គហ្វឹកហ្វឺនផ្នែកយោធានៅប្រទេសកូរ៉េខាងត្បូង ហើយទើបនឹងវិលត្រឡប់មកដល់ទីលានហ្វឹកហាត់ផ្នែកកីឡាបាល់ទាត់របស់ក្រុម Tottenham វិញម្ដង។

Song Heung-min

គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េបានចាយពេលជាមួយនឹងមាន់ខ្នាយមាសអស់រយៈពេល ៥ រដូវកាលរួចមកហើយ ដែលក្នុងរយៈកាលកន្លងមកនេះ លោកបានបង្ហាញឲ្យដឹងយ៉ាងច្បាស់ថា លោកគឺជាខ្សែប្រយុទ្ធស្លាបឆ្វេងដ៏ល្អមួយរូបនៅតំបន់អឺរ៉ុប។

Peter Schmeichel

ហេតុដូចនេះហើយទើបអតីតអ្នកចាំទីដៃស្អិតលោក Schmeichel បានទទូចឲ្យក្រុម Manchester United ដែលត្រូវជាអតីតក្រុមរបស់ខ្លួនឲ្យឆាប់លៃលកទិញយកខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះមកកាន់ Old Trafford ឲ្យកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ គាប់ជួនកាលពីពេលកន្លងទៅ លោកត្រូវបានអ្នកគាំទ្រចោទសួរនៅលើបណ្ដាញសង្គម Twitter ថា តើលោកចង់ឃើញ United ទិញកីឡាកររូបណាជាងគេ? លោកបានធ្វើការឆ្លើយតបខ្លីៗនិងច្បាស់ៗថា៖ “Son​ [Heung-min] របស់ក្រុម Spurs”។

Song Heung-min

គួររំឭកដែរថា Son បានបង្ហាញខ្លួនជាមួយនឹងក្រុម Spurs សរុប ៣២ ប្រកួតទាំងក្នុងនឹងក្រៅក្របខណ្ឌសម្រាប់រដូវកាល ២០១៩/២០ ហើយរកបាន ១៦ គ្រាប់ និង Assist ៩ ដងមុនពេលដែលការប្រកួតត្រូវបានផ្អាកជាបណ្ដោះអាសន្នទូទាំងតំបន់អឺរ៉ុប ព្រោះតែបញ្ហាវីរុសកូរ៉ូណាដែលបានរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទីនោះ៕

ប្រភព: Metro