កីឡាករឆ្នើមស៊ីប្រាក់ខែថ្លៃ កំពុងក្លាយជាបញ្ហាជាប់គាំងរបស់ Arsenal និង គ្រូបង្វឹក Emery

ក្លឹប Arsenal ត្រូវការលក់កីឡាករជាច្រើន មុនពេលដែលពួកគេអាចទិញកីឡាករថ្មីចូល នៅរដូវក្ដៅខាងមុខនេះ ហើយការលក់ ខ្សែបម្រើ Mesut Ozil ដែលទទួលបានប្រាក់ពលកម្មប្រចាំឆ្នាំ ២០លានអឺរ៉ូ អាចជាដំណោះស្រាយល្អប្រសើរ របស់គ្រូបង្វឹក Unai Emery ក្នុងការយកលុយទៅទិញកីឡាករថ្មីមកចូលរួម។

ប៉ុន្ដែបញ្ហានៅត្រង់ថា អតីតខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់រូបនេះ មិនមានបំណងចង់ចាកចេញពីក្លឹបនោះទេ ខណៈដែលបច្ចុប្បន្ន ក៏មិនទាន់មានសំណើរ ក្នុងការសុំទិញរូបគេទៅចូលរួមផងដែរ។

បើយោងតាមកាសែត Daily Mail ក្លឹបកាំភ្លើងធំ កំពុងប្រញាប់ប្រញាល់ ក្នុងការរកវិធី ដើម្បីលក់អតីតកីឡាករក្រុម Real Madrid ដែលស៊ីប្រាក់ខែថ្លៃជាងគេបំផុតនៅក្នុងក្លឹប។

ប៉ុន្ដែ ប្រាក់ពលកម្មគឺជា បញ្ហាសំរាប់ការចាកចេញរបស់ Ozil។ ខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះ បានធ្លាក់តំលៃខ្លួនខ្លាំងមែនទែន ហើយមានការរាយការណ៍ថា មិនមានក្លឹបណាចង់បានរូបគេ ទៅចូលរួមនោះទេ ដោយសារតែថ្លៃពលកម្មដ៏ខ្ពស់កប់ពពករបស់គេ៕

ប្រភព៖ Be Soccer