កីឡាករឆ្នើម Liverpool ម្នាក់អាចដើរចេញពីក្រុម ក្រោយបដិសេធមិនតកុងត្រាថ្មី

ខ្សែការពារក្រុម Liverpool កីឡាករ Alberto Moreno នឹងប្រាប់ក្លឹបថាគេមិនចង់បន្តកិច្ចសន្យាថ្មីទៀតឡើយ ក្រោយទទួលបានភាពខកចិត្តនៅទីនោះ ។

គួរបញ្ជាក់ថាខ្សែការពារស្លាមឆ្វេងរូបនេះបានចូលលេង ខណ:ក្រុម Liverpool ចាញ់ក្រុមចចកខ្មៅ Wolves ក្នុងពានរង្វាន់ FA Cup ជំុទីបី ប៉ុន្តែទោះបីជាបានបង្ហាញខ្លួន វាមិនបានធ្វើឲ្យកីឡាកររូបនេះផ្លាសប្តូរចិត្តរបស់គេនោះទេ ។

ជាក់ស្តែង Moreno ត្រូវបានគេមើលរំលេងនៅលើទីលាន Anfield ខណ:កីឡាករ Andy Robertson ត្រូវបានគេជ្រើរើសជាជម្រើសដំបូងសម្រាប់តំណែងការពារនេះ ។

លើសពីនេះកីឡាករវ័យ 26 ឆ្នាំរូបនេះបានត្រៀមខ្លួនរួមជាស្រេច ដើម្បីចាកចេញពីក្រុម Liverpool នឹងវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ដោយចង់ចូលរួមជាមួយក្រុម Sevilla ៕

ប្រភព: Express

 

 

 

 

មតិយោបល់