កីឡាករទាំង១០រូប ដែលមានស្ថិតិ ស៊ុតប៉េណាល់ទីជាមធ្យមបានសំរេច អន់បំផុត

ខ្សែបម្រើ Paul Pogba បានធ្វើអោយខកខានឱកាសសំរាប់ Manchester United ក្នុងការទទួលបាន៣ពិន្ទុ ពីការប្រកួតទល់នឹងក្រុម Wolverhampton Wanderers កាលពីយប់ថ្ងៃចន្ទកន្លងទៅ នៅពេលដែលរូបគេស៊ុតប៉េណាល់ទីមិនចូល។

វាជាលើកទី៤ហើយ ដែលខ្សែបម្រើបារាំងរូបនេះមិនអាចរកគ្រាប់បាល់ដោយការស៊ុតប៉េណាល់ទី ក្នុងចំណោមឱកាស១១លើកដែលគេទទួលបាន ហើយបើមើលតាមស្ថិតិបានបង្ហាញថា គេជាកីឡាករមួយរូបដែលមានភាគរយទាប ក្នុងចំនោមកីឡាករនៅ Permier League ដែលស៊ុតប៉េណាល់ទីបានសំរេច ហើយត្រូវបានរាប់បញ្ចូលក្នុងបញ្ជីកីឡាករដែលស៊ុតប៉េណាល់ទីអន់បំផុតទាំង១០ នៅក្នុងប្រវត្តិសាស្ដ្ររបស់លីគកំពូលអង់គ្លេស។

កីឡាករទាំង១០រូបនេះមានដូចជា៖

10. Teddy Sheringham / ស៊ុតសរុប ៣១លើក សំរេច ២១លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦៧.៧)

9. Wayne Rooney / ស៊ុតសរុប ៣៤លើក សំរេច ២៣លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦៧.៦)

8. Christian Benteke / ស៊ុតសរុប ១៥លើក សំរេច ១០លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦៦.៦៧)

7. Michael Owen / ស៊ុតសរុប ២១លើក សំរេច ១៤លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦៦.៦៧)

6. Paul Pogba / ស៊ុតសរុប ១១លើក សំរេច ៧លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦៣.៦)

5. Kevin Phillips / ស៊ុតសរុប ១៨លើក សំរេច ១១លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦១.១)

3. Steed Malbranque / ស៊ុតសរុប ១០លើក សំរេច ៦លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦០)

3. Dwight Yorke / ស៊ុតសរុប ១០លើក សំរេច ៦លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៦០)

2. Riyad Mahrez / ស៊ុតសរុប ១២លើក សំរេច ៧លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៥៨.៣)

1. Juan Pablo Angel / ស៊ុតសរុប ១០លើក សំរេច ៥លើក (ស៊ុតបានសំរេចគិតជាភាគរយ៖ ៥០)

ប្រភព៖ talkSPORT