កីឡាករពីររូបរបស់ Juventus ជាសះស្បើយពីជម្ងឺកូវីដ ១៩

កីឡាករ Daniele Rugani និង Blaise Matuidi បានជាសះស្បើយពីជម្ងឺកូវីដ១៩ បន្ទាប់ពីពួកគេត្រូវបានធ្វើតេស្ដវិជ្ជមានកាលពីខែមុន នេះបើតាមការបញ្ជាក់របស់ក្លឹប។

ខ្សែបម្រើបារាំង Matuidi បានបញ្ជាក់ថារូបគេត្រូវបានធ្វើតេស្ដឃើញថាឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃទី១៨ ខែមីនា ពោលគឺ១សប្ដាហ៍ក្រោយ Rugani ដែលជាកីឡាករដំបូងរបស់ Juve ដែលបានឆ្លងជម្ងឺនេះ។

ក្លឹបសេះបង្កង់ បានឲ្យដឹងថា កីឡាករទាំងពីររូបនេះត្រូវបានធ្វើតេស្ដលែងឃើញមានវីរុសនេះ នៅក្នុងខ្លួនពួកគេ ដែលមានន័យថា ពួកគេលែងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតទៅទៀតហើយ។

ដោយឡែកខ្សែប្រយុទ្ធ Paulo Dybala ដែលឆ្លងវីរុសកូរ៉ូណាផងដែរ មិនទាន់មានការបញ្ជាក់ថាជាសះស្បើយពីជម្ងឺនេះនៅឡើយទេ គ្រាន់តែបានបង្ហាញថា បច្ចុប្បន្នស្ថានភាពសុខភាពរបស់គេ ហាក់មានភាពល្អប្រសើរជាងមុន៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ចំណូលថ្មី Bruno Fernandes បង្ហើបពីមហិច្ឆតារបស់ខ្លួន ក្រោយក្លាយជាកីឡាករ Man United

Bruno Fernandes បាននិយាយថា រូបគេចង់ឈ្នះគ្រប់យ៉ាងនៅ Manchester United ហើយបានអះអាងថា កីឡាករចំណូលថ្មីរបស់ក្រុម ត្រូវតែស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់។

Man United មានទំនាក់ទំនងនៅក្នុងការចំណាយលុយធំ នាំយកកីឡាករឆ្នើមៗនៅរដូវក្ដៅខាងមុខ ដែលក្នុងនោះរួមមាន ខ្សែប្រយុទ្ធ Harry Kane និង Jadon Sancho ផងដែរ។

Fernandes បានផ្ទេរចេញពីក្លឹប Sporting CP មកកាន់ទឹកដី Old Trafford ក្នុងតម្លៃ ៤៦,៦លានផោន កាលពីខែមករា ហើយរូបគេរកគ្រាប់បាល់បាន៣គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមបាន៤លើក សម្រាប់ការបង្ហាញខ្លួន ៩ប្រកួតសម្រាប់ក្រុមបិសចក្រហម។

ខ្សែបម្រើព័រទុយហ្គាល់បាននិយាយថា៖ “ខ្ញុំចង់ឈ្នះគ្រប់យ៉ាង​ ខ្ញុំស្រេកឃ្លានក្នុងការឈ្នះគ្រប់យ៉ាង។ ខ្ញុំមកកាន់ Manchester ដើម្បីឈ្នះ ពានលីគ Champions League និង គ្រប់យ៉ាង។ យើងដឹងពីសក្ដានុពលដែល Manchester មាន ព្រោះយើងគឺជាក្រុមក្មេង កីឡាកក្មេងៗ ប៉ុន្ដែយើងមានគុណភាពច្រើន។ វាមិនមែនជាបញ្ហានោះទេ ប្រិសនបើយើងនៅក្មេង ហើយអ្នកដទៃទៀតមានបទពិសោធន៍ជាងយើង ព្រោះយើងក៏មានកីឡាករមានបទពិសោធន៍ផងដែរ ដែលអាចជួយកីឡាករក្មេងៗបាន។”

ប្រភព៖ Sky Sports