កីឡាករមួយរូប បានលើកឡើងពីអនាគតរបស់ខ្លួន ក្រោយការមកដល់ជាផ្លូវការរបស់ De Jong

ខ្សែបម្រើ Arturo Vidal របស់ Barcelona បានធ្វើការឆ្លើយតបខ្លីៗ ជុំវិញសំនួរដែលពាក់ព័ន្ធនឹងអនាគតរបស់ខ្លួន។

Vidal ដែលបច្ចុប្បន្នកំពុងនៅប្រទេសឈីលី បាននិយាយថា៖ “ខ្ញុំគ្រាន់តែគិតពីថ្ងៃវិស្សមកាលរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមានកុងត្រាពីរឆ្នាំនៅ Barcelona។”

គួរបញ្ជាក់ថា Vidal ត្រូវបានស្រង់សំដីនៅពេលចូលរួម ក្នុងកម្មវិធី Reyes de Barrio ដែលមានគោលដៅក្នុងការជួយយុវជន ក្នុងការចូលរួម និង បង្កើតមិត្ភភាព នៅក្នុងសាលាបាល់ទាត់ នៅក្នុងទីក្រុង Santiago ប្រទេសឈីលី។

ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះ មិនមានការព្រួយបារម្ភឡើយ ពាក់ព័ន្ធនឹងអនាគតរបស់ខ្លួន ក្រោយការមកដល់របស់ខ្សែបម្រើវ័យក្មេង Frenkie de Jong ហើយរូបគេនៅតែយល់ថា គេអាចបន្ដលេងនៅទឹកដី Camp Nou ទៀតបាន ទោះបីជាក្លឹបអ៊ីតាលី Inter Milan មានការចាប់អារម្មណ៍ក្ដី៕

ប្រភព៖ SPORT