កីឡាករ៨រូបរបស់ក្លឹបមួយនៅ Premier League សង្ស័យមានឆ្លងវីរុសកូវីដ១៩

ក្លឹប West Ham United បានតម្រូវឲ្យកីឡាករចំនួន៨រូប នៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានអាការៈសង្ស័យទាក់ទងនឹងវីរុសកូរ៉ូណា។

អនុប្រធានក្លឹបញញួរលោកស្រី Karren Brady បានទំលាយថា កីឡាករទាំងនោះមានអាការៈធ្ងន់ធ្ងរ ហើយពួកគេមានការប្រុងប្រយ័ត្ន មិនចាប់ដៃ ឬ ក្អកកណ្ដាស់ ឲ្យឆ្ងាយពីអ្នកដទៃ។

Karren Brady

កាលពីដើមខែកន្លងទៅ គ្រូបង្វឹក David Moyes ត្រូវបានដាក់ឲ្យនៅឆ្ងាយពីអ្នកដទៃដើម្បីតាមដានសុខភាព ក្រោយពីរូបលោក មានការទាក់ទងដោយផ្ទាល់ជាមួយនឹងគ្រូបង្វឹក Mikel Arteta ដែលបានឆ្លងជម្ងឺកូវីដ១៩។

 

ហើយបច្ចុប្បន្នកីឡាករទាំងអស់របស់ West Ham បានហ្វឹកហាត់នៅផ្ទះរៀងៗខ្លួន ដោយគម្រោងបច្ចុប្បន្នពួកគេនឹងត្រលប់មកជួបជុំគ្នាវិញ នៅពេលប្រកាសអាសន្នបញ្ចប់នៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ៕

ប្រភព៖ Sky Sports