កីឡាករ​ក្មេងៗ ៣ រូប​របស់ Arsenal កំពុង​ឡើង​ជើង​ខ្លាំង ខ្លះ​វ័យ​មិន​ទាន់ ២០ ផង

កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​ទៅ​លើ Bournemouth នៅ​លទ្ធផល ២-១ រុញ​ឲ្យ​ពួក​គេ​បាន​ឆ្លង​ទៅ​កាន់​ជុំ​ទី ៥ FA Cup ត្បិត​កាល​ពី​យប់​មិញ​សមាសភាព​លើ​ទីលាន​មួយ​ផ្នែក​ធំ​សុទ្ធ​សឹង​ជា​កីឡាករ​វ័យ​ក្មេង​ក៏​ដោយ។

Bkukayo Saka

Gabriel Martinelli

Eddie Nketiah

គ្រប់​គ្នា​កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ​វ័យ​ក្មេង ៣ រូប​ដែល​ខ្លះ​មាន​វ័យ​ត្រឹម ១៨ ឆ្នាំ​តែ​អាច​រក​គ្រាប់​បាល់​និង​ប្រសព្វ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​មិន​ចាញ់​កីឡាករ​រៀម​ច្បង​ឡើយ។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • Gabriel Martinelli (១៨ ឆ្នាំ) ខ្សែ​ប្រយុទ្ធ – ២២ ប្រកួត ១០ គ្រាប់ Assist ៤
  • Bkukayo Saka (១៨ ឆ្នាំ) ខ្សែ​ការពារ – ២២ ប្រកួត ៣ គ្រាប់ Assist ៦
  • Eddie Nketiah (២០ ឆ្នាំ) ខ្សែ​ប្រយុទ្ធ – ២ ប្រកួត ១០៦ នាទី ១ គ្រាប់៕

ប្រភព៖ BR/Football

អានអត្ថបទបន្ទាប់៖ បើ​ឈ្នះ Shrewsbury ក្លឹប​ហង្ស​ Liverpool នឹង​ចាប់​ឲ្យ​ជួប​ក្រុម​ខ្លាំង​ Top 4 នៅ​អង់គ្លេស

ការ​ប្រកួត​រវាង Liverpool និង Shrewsbury នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ វេលា​ម៉ោង ០២:៤៥ នាទី​យប់ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Shrewsbury-Liverpool

Chelsea

យ៉ាងណាមិញ​ការ​ប្រកួត​នោះ​ដែរ​ក៏​នឹង​សម្រេច​លទ្ធផល​ក្រុម​ដែល​ត្រូវ​ធ្លាក់​ឬ​ឡើង ទៅ​កាន់​វគ្គ​បន្ទាប់ FA Cup ជុំ​ទី ៥។ នៅ​កៅអី​គូ​ប្រជែង​សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​មាន Chelsea នៅ​ទី​នោះ​រួច​ជា​ស្រេច​ហើយ ពោល​រវាង Liverpool និង Shrewsburry បើ​ក្រុម​ណា​ឈ្នះ នឹង​ត្រូវ​ឡើង​មក​ជួប Chelsea នៅ​ FA Cup វគ្គ​បន្ទាប់។

Shrewsbury-Liverpool

បែប​នេះ​មាន​ន័យ​ថា​ប្រសិន​ Liverpool ឈ្នះ នោះ​យើង​នឹង​បាន​ទស្សនា​នៅ​គូ​មរណៈ​រវាង Liverpool & Chelsea នៅ​ជុំ​បន្ទាប់។ ប៉ុន្តែ​លទ្ធផល​ក៏​មិន​អាច​សន្មត​បាន​នោះ​ដែរ ព្រោះ​តាម​អ្នកចាត់ការ​លោក Jurgen Klopp បាន​លើក​ឡើង​គឺ​នឹង​មិន​ដាក់​ឈុត​ធំ​ឲ្យ​ចូល​លេង​ប្រកួត​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​ឡើយ៕

ប្រភព៖ Sportskeeda