កីឡាករ​ស៊ី​ថ្លៃ​កន្លះ​លាន ត្រៀម​ដើរ​ចេញ​ពី Old Trafford ហើយ​មាន​ទ្រនំ ៣ បក់​ដៃ​ចាំ​ទទួល

តាម​សារព័ត៌មាន Daily Mail ​បាន​ចុះ​ផ្សាយ​ថា​កីឡាករ​ឈីលី Alexis Sanchez ​បាន​នឹង​កំពុង​ត្រៀម​ចាកចេញ​ពី Old Trafford ហើយ បន្ទាប់​ពី​មិន​អាច​បង្ហាញ​ទម្រង់​លេង​ល្អ ក្នុង​នាម​ជា​កីឡាករ​ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​កប់​ពពក​ម្នាក់។

ទ្រនំ​ថ្មី​ចំនួន ៣ របស់​ក្លឹប​នៅ​អ៊ីតាលី សម្រាប់​អនាគត​របស់ Sanchez រួម​មាន​ដូច​ជា AC Milan, Napli និង Juventus ដែល​សង្ឃឹម​នឹង​អាច​ផ្តល់​តំណែង​ជម្រើស ១១ នាក់​ដំបូង​ដល់​អតីត​ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន។

អំឡុង​ពេល​លេង​នៅ Old Trafford ​កីឡាករ​វ័យ ៣០ ឆ្នាំ​ហាក់​ខកខាន​ជាប់​ឈ្មោះ​នៅ​ជម្រើស ១១ នាក់​ជា​ញឹកញយ ក៏​ដោយ​សារ​តែ​អ្នកចាត់ការ​ចាប់​អារម្មណ៍​លើ​សមត្ថភាព​របស់​យុវជន​ជំនាន់​ក្រោយ​ច្រើន​ជាង។ សព្វថ្ងៃ Sanchez កើប​បាន​ប្រាក់​ពលកម្ម​ប្រមាណ​ ៥០០ ០០០ ផោន/សប្តាហ៍​ជាមួយ​បិសាច​ក្រហម។ ប្រភព៖ FoxSportAsia