កីឡាករ ៣ រូប​ដែល​ស្តេច​ព្យាករណ៍​ពិភព​បាល់ទាត់ ថា​អាច​បំបែក​តម្លៃ​ផ្ទេរ​របស់ Neymar បាន

Fabrizio Romano អ្នក​សារព័ត៌មាន​ជាន់​ខ្ពស់​របស់​ស្ថាប័ន​សារព័ត៌មាន Sky Sport និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​ផ្តល់​ដំណឹង​និង​ព្យាករណ៍​លើ​អត្រា​ភាគរយ​ខ្ពស់​បំផុត បាន​និយាយ​ថា Erling Haaland, Kylian Mbappe និង Lautaro Martinez គឺ​ជា​យុវជន​តែ ៣ រូប​គត់​ដែល​ខ្លួន​គិត​ថា​អាច​បំបែក​តម្លៃ​ផ្ទេរ​របស់ Neymar បាន។

Fabrizio Romano
Neymar

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​បាន​បំបែក​កំណត់ត្រា​ផ្ទេរ​ចេញ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​កាល​ពី​ឆ្នាំ ២០១៧ ក្រោយ​សម្រេច​ការ​ចាកចេញ​ពី Barcelona ទៅ​ចូលរួម​នៅ PSG ក្នុង​តម្លៃ​ខ្លួន ២២២ លាន​អឺរ៉ូ។

ប្រាប់ SPORTBIBLE លោក Romano និយាយ៖ “ខ្ញុំ​គិត​ថា​កីឡាករ​ដូច​ជា Haaland ដែល​ពេល​នេះ​គេ​នៅ​ក្មេង​ តែ​អាច​ផ្ទេរ​ចេញ​ក្នុង​តម្លៃ​ខ្លួន ២៥ លាន​អឺរ៉ូ និង​មាន​តម្លៃ​ផ្តាច់​កុងត្រា ៧៥ លាន​អឺរ៉ូ ពិត​ជា​អាច​បំបែក​កំណត់ត្រា​នោះ​បាន ហើយ​ការ​ដែល​ទស្សន៍ទាយ​បែប​នេះ​ព្រោះ​ខ្ញុំ​មើល​ឃើញ​គេ​ក្នុង​នាម​ជា​កីឡាករ​ដែល​មាន​ចង្វាក់​លេង​ល្អ និង​ផ្លូវ​ចិត្ត​រឹងមាំ ជា​ពិសេស​គេ​ជា​ម៉ាស៊ីន ជា​មនុស្ស​យន្ត”។

Martinez/Neymar/Haaland/Mbappe

លោក​បន្ថែម៖ “នៅ​ពេល​បច្ចុប្បន្ន​នេះ គ្មាន​នរណា​ក្រៅ​ពី Haaland និង Martinez ទេ ខ្ញុំ​មើល​ឃើញ​ថា​ពួក​គេ​អាច​បំបែក​កំណត់ត្រា​ការ​ផ្ទេរ​របស់ Neymar នៅ​ថ្ងៃ​អនាគត ហើយ​ខ្ញុំ​ក៏​ធ្លាប់​និយាយ​ដល់​ឈ្មោះ Mbappe រួច​ហើយ​ដែរ បែប​នេះ​អ្នក​ទាំង​បី​គឺ​អាច​ក្លាយ​ជា​កីឡាករ​បំបែក​កំណត់ត្រា​មួយ​នោះ”។

គួរ​រំឭក​ថា Kylian Mbappe ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ ២០២២ នៅ​តែ​កំពុង​ផ្សា​ភ្ជាប់​នឹង​ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool ឬ Real Madrid ​ហើយ​បើ​តាម​តម្លៃ​ចរចា​គេ​ជឿ​ថា ប្រាកដ​ជា​ខ្ពស់​ជាង Neymar ទៅ​ទៀត៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ Thiago ថា​ដោយសារ Torres ប្រាប់​រឿង​នេះ ទើប​មិន​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា “This Is Anfield”

ទាំង​ក្នុង​រូបភាព​និង​សកម្មភាព​វីដេអូ​នៃ​ការ​បង្ហាញ​ខ្លួន​នានា​របស់ Thiago Alcantara ជាមួយ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ​លេង​នៅ​តំបន់​បម្រើ បាន​បង្ហាញ​ទង្វើ​ចម្លែក​ដោយ​មិន​បាន​យក​ដៃ​ទៅ​ប៉ះ​ផ្ទាល់​លើ​និមិត្តសញ្ញា “This Is Anfield” នោះ​ឡើយ។

Thiago Alcantara

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ កីឡាករ​អេស្ប៉ាញ​បាន​និយាយ​ប្រាប់​សារព័ត៌មាន ថា​ដោយសារ​គេ​ទទួល​បាន​សារ​ណែនាំ​ពី​កីឡាករ​ជើង​ចាស់​គឺ Fernando Torres ពី​ហេតុផល​គួរ​ឲ្យ​គោរព​មួយ។​​

Thiago Alcantara
Fernando Torres

កីឡាករ​មាន​តម្លៃ​ផ្ទេរ ២៥ លាន​ផោន​និយាយ​ថា៖ “ខ្ញុំ​ធ្លាប់​បាន​លឺ Torres គាត់​និយាយ ដោយ​ថា​កន្លែង​នេះ​ក៏​នៅ​តែ​ជា​កន្លែង​ដែល​យើង​ឆ្លង​កាត់​រយៈ​ពេល ៤ ឆ្នាំ​បន្ត​ទៀត [កុងត្រា​របស់​គេ ៤ ឆ្នាំ] ហើយ​ការ​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា​នេះ គឺ​លុះត្រា​ណា​តែ​យើង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សិន”។

លោក​សង្កត់​ធ្ងន់៖ “អ៊ីចឹង​ហើយ​ទើប​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ប៉ះ​វា​ទេ ពោល​គឺ​គោរព​ដល់​របៀបរបប​បែប​ហ្នឹង”៕ ប្រភព៖ AF