កីឡាករ Atletico Madrid មួយរូប ត្រូវបានរកឃើញថាឆ្លងជម្ងឺកូវីដ១៩

ការចាប់ផ្ដើមគម្រោងហ្វឹកហាត់សម្រាប់ក្រុម Atletico Madrid បានប្រឈមនឹងបញ្ហាលំបាក បន្ទាប់ពីកីឡាករ Renan Lodi ត្រូវបានធ្វើតេស្ដឃើញថាបានឆ្លងវីរុសកូវីដ១៩។

ខ្សែការពាររូបនេះ មិនមានរោគសញ្ញាសម្រាប់ជម្ងឺរលាកផ្លូវដង្ហើមថ្មីនេះទេ ប៉ុន្ដែរូបគេបានរស់នៅដាច់ដោយឡែកនៅផ្ទះរបស់ខ្លួន ដើម្បីការពារមិនឲ្យមានការចម្លងទៅកាន់មិត្តរួមក្រុមរបស់ខ្លួន។

ហើយបើតាមកព័ត៌មានដែលទទួលបានពី MARCA ឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីល បានឆ្លងជម្ងឺនេះក្នុងកម្រិតខ្ពស់ទៅហើយ ប៉ុន្ដែប្រសិនបើរូបគេធ្វើតេស្ដអវិជ្ជមាន នៅពេលក្រោយ គេអាចចូលរួមហ្វឹកហាត់នៅក្លឹបបាន។

ទោះយ៉ាងណាក្ដី Lodi បានត្រៀមខ្លួនសម្រាប់ការពិនិត្យនៅ ប៉ុន្មានថ្ងៃខាងមុខ ដើម្បីឲ្យដឹងថាតើ រូបគេអាចជាសះស្បើយពីជម្ងឺនេះ បានឬយ៉ាងណា ប៉ុន្ដែសម្រាប់នៅថ្ងៃពុធនេះ រូបគេជាកីឡាកររបស់ Atletico តែម្នាក់គត់ដែលមានឆ្លងជម្ងឺកូវីដ១៩៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Moreno ជឿជាក់ថា Barcelona ​នៅតែប្តូរផ្តាច់ចង់បានកីឡាករកំពូលមួយរូប

កាលពីពេលថ្មីៗនេះ​ យោងទៅតាមរបាយការណ៍ដែលទទួលបានមកពីគេហទំព័រ Sportskeeda បានចុះផ្សាយថា គ្រូបង្វឹករបស់ក្លឹប Monaco លោក Robert Moreno បាននិយាយថា​ ក្លឹប Barca នៅតែចង់បានអតីតកីឡាកររបស់ខ្លួនមួយរូបឲ្យត្រឡប់មកលេងនៅទឹកដី Camp Nou វិញ។

Robert Moreno 

“ខ្ញុំពេញចិត្តនឹងនាំយក Neymar មកវិញសម្រាប់ Barcelona ព្រោះ Barca ត្រូវតែមានកីឡាករល្អៗនៅក្នុងពិភពលោក ហើយ Neymar គឺជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ ដែលអាចធ្វើរឿងនឹកស្មានមិនដល់ជាច្រើន”។ នេះបើតាមសម្ដីដែលលោក Moreno បានប្រាប់ទៅកាន់ El Transistor។

Neymar

លោកបន្តថា៖ “ពិសេសជាងនេះទៅទៀតគឺ គាត់តែងលេងជាលក្ខណៈជាក្រុម ហើយខ្ញុំប្រាកដចិត្តច្បាស់ណាស់ថា Barca ពិតជាចង់បាន Neymar ត្រឡប់មកវិញជាមិនខាន”។

Neymar

គួររំឭកដែរថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានក្លាយខ្លួនជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោកបន្ទាប់ពីធ្វើការចាកចេញពីក្លឹបកាតាឡាន់មកចូលរួមលេងជាមួយនឹងក្លឹបសេដ្ឋី​ PSG កាលពឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួនប្រមាណ ២២២ លានអឺរ៉ូ៕

ប្រភព: Sportskeeda