កីឡាករ R.Madrid ម្នាក់ ត្រូវដឹកដោយឡានសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីពេទ្យភ្លាម អំឡុងការប្រកួតទល់ Arsenal

កីឡាករ Marco Asensio ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់មួយ បន្ទាប់ពីរូបគេបានទទួលរងរបួសធ្ងន់ធ្ងរមួយ អំឡុងពេលការប្រកួតមិត្តភាពរបស់ក្រុម Real Madridទល់នឹងក្រុម Arsenal ។

ជាក់ស្តែងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានប៉ះទង្គិចជាមួយខ្សែប្រយុទ្ធរបស់ក្រុម Arsenal កីឡាករ Pierre-Emerick Aubameyang នៅពេលដែលគេបានដួលទៅលើទីលានប្រកួតភ្លាមៗ  ។

យ៉ាងណាមិញក្រោយពីនោះ Asensio ហាក់មានការឈឺចាប់ត្រង់ក្បាលរបស់គេយ៉ាងខ្លាំង ដោយបានយកដៃទាំងពីររបស់គេទៅឱបត្រង់តំបន់នោះ ខណ:ដែលត្រូវបានគេហៅក្រុមជួយសង្គ្រោះ ដើម្បីសែងរូបគេចេញក្រៅទីលាន ។

មិនតែប៉ុណ្ណោះក្រោយមក Asensio ត្រូវរាយការណ៍ថាបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តាមរយ:រថយន្តសង្គ្រោះបន្ទាន់មួយ បន្ទាប់ពីហេតុការណ៍មួយនេះកើតឡើង ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ពីអការ:របស់ខ្សែបម្រើរូបនេះយ៉ាងណានៅឡើយទេ ។

គួរបញ្ជាក់ថា Asensio បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់តាមស្មើក្នុងលទ្ធផល 2-2 នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ International Champions Cup ក្នុងទីក្រុងវ៉ាស៊ីនតោន ៕

ប្រភព: Mirror