កីឡាករ Real Madrid មួយរូបជំនួស Ronaldo ក្នុងរូបភាពហុងស៊ុយរបស់ក្រុម មុនប្រកួត UCL

កីឡាករវ័យក្មេង Vinicius Jr បានជំនួសកន្លែងថតរបស់ Cristiano Ronaldo នៅទីកន្លែងដែល ខ្សែប្រយុទ្ធព័រទុយហ្គាល់ ធ្លាប់ត្រូវបានផ្ដិតយករូបភាពជាមួយនឹង កីឡាករប្រេស៊ីល Casemiro & Marcelo មុនពេលប្រកួត Champions League នៅរដូវកាលមុន។

កីឡាករប្រេស៊ីលពីររូបបន្ដនៅកន្លងដែលធ្លាប់ថតលើករាសី កាលពីរដូវកាលមុន ដោយក្រុមដែលដឹកនាំដោយលោក Zinedine Zidane បានយកឈ្នះ ក្រុម Paris Saint-Germain, Juventus និង Bayern Munich។

ហើយបន្ទាប់ពីតារាឆ្នើម Cristiano Ronaldo បានចាកចេញទៅ ខ្សែប្រយុទ្ធប្រេស៊ីល Vinicius បានឈរជំនួស ខ្សែប្រយុទ្ធ Juventus រូបនេះ មុនការប្រកួត Champions League ទល់នឹងក្រុម Ajax មកដល់។

គួរបញ្ជាក់ថា Vinicius បានប្រឹងប្រែងអភិវឌ្ឍខ្លួន រហូតដល់បានជាប់ជម្រើសដំបូងនៅក្នុងក្រុម ហើយរូបគេរំពឹងថា នឹងអាចធ្វើបានល្អ ក្នុងការប្រកួតនៅអឺរ៉ុប ដូចការលេងរបស់គេនៅអេស្ប៉ាញផងដែរ៕

ប្រភព៖ Marca

មតិយោបល់