កីឡាករ Real Madrid មួយរូបបង្ហើបថានឹងស៊ុតបាល់ ហ្វ្រីឃីគនៅរដូវកាលនេះ ជំនួស Ronaldo

ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Isco ធ្វើបានល្អក្នុងការស៊ុតបញ្ចួលទី ដោយបាល់ហ្វ្រីឃីគ នៅក្នុងហ្គេម FIFA ដែលធ្វើអោយមានការចាប់អារម្មណ៍។ ខ្សែបម្រើអេស្ប៉ាញរូបនេះ បានលេងហ្គេមបាល់ទាត់ជាមួយមិត្តរួមក្រុមរបស់គេ ហើយនៅពេលដែលគេស៊ុត direct free-kick ចូលគេបាននិយាយថា៖ “ឆ្នាំនេះនឹង អាចមានឱកាសស៊ុតបាល់ហ្វ្រីឃីគហើយ”។

អ្នកគាំទ្រ Real Madrid បានជួបរឿងខកចិត្តជាច្រើនសំរាប់រដូវកាលថ្មីនេះ ខណៈដែលតារាឆ្នើម Cristiano Ronaldo ចាកចេញទៅលេងអោយ Juventus ក្នុងតំលៃ ១០០លានផោន បន្ទាប់ពីការលាលែងពីតំណែងរបស់ អ្នកចាត់ការ Zinedine Zidane ដែលបានជួយក្រុមឈ្នះពាន Champions League បីរដូវកាលជាប់ៗគ្នា។

ហើយកាលពីថ្មីៗនេះ ខ្សែបម្រើ Luka Modric ដែលជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅរុស្ស៊ី ក៏មានទំនាក់ទំនងផ្ទេរទៅកាន់ក្លឹប Inter Milan ខ្លាំងផងដែរ ក្រោយពីរូបគេជួយអោយក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup។

គួររំលឹកថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ ជាអ្នកត្រូវបានជ្រើសរើសនៅចំណុចក្បែតំបន់គ្រោះថ្នាក់របស់គូប្រកួត ចាប់តាំងពីរូបគេបានផ្ទេរមកកាន់ទឹកដី Santiago Bernabeu ចាប់តាំងពីឆ្នាំ ២០០៩ មក ហើយសំរាប់អវត្តមានរបស់ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះនៅទឹកដី Bernabeu អាចជាឱកាសអោយ Isco ក៏ដូចជាមិត្តរួមក្រុមដទៃទៀត បញ្ចេញភាពលេចធ្លោរបស់ខ្លួន ក្នុងការរកគ្រាប់បាល់ ដែលមានមួយផ្នែកបានមកពីការស៊ុតហ្វ្រីឃីគផងដែរ៕

ប្រភព៖ Sport Bible

អត្ថបទដែលជាប់ទាក់ទង៖

តើកីឡាកររូបណា សក្ដិសមទទួលតំណែងជាអ្នកស៊ុតហ្វ្រីឃីគ ជំនួស Ronaldo នៅ Real Madrid?

កីឡាករម្នាក់ថា Real Madrid លែងចាប់អាម្មណ៍ពីអវត្តមានរបស់ Ronaldo ហើយ