កីឡាករ Real Madrid មួយរូបធ្លាប់ស្រមៃ ចង់ក្លាយជាមិត្តរួមក្រុមរបស់លោក Zidane

ខ្សែបម្រើ Luka Modric បាននិយាយថា រូបគេប្រាថ្នាចង់ធ្វើជាមិត្តរួមក្រុមរបស់ អតីតគ្រូបង្វឹករបស់ខ្លួនលោក Zinedine Zidane នេះបើតាមការស្រង់សំដី ចុះផ្សាយរបស់ទស្សនាវដ្ដី France Football។

កីឡាករក្រូអាត ក៏បាននិយាយផងដែរពី អតីតមិត្តរួមក្រុម Cristiano Ronaldo និង ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅក្នុងបទសម្ភាសន៍ ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ។

Modric បាននិយាយប្រាប់ France Football ថា៖ “ខ្ញុំប្រាថ្នាចង់ក្លាយជាមិត្ដរួមក្រុម របស់លោក Zidane។

“Cristiano Ronaldo ជាកីឡាករដែលមានគ្រប់យ៉ាង លើសកីឡាករដទៃផ្សេងទៀត ហើយ Mbappe នឹងបន្ដអភិវឌ្ឍខ្លួនអោយកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។”

ប្រភព៖ Marca

មតិយោបល់