កីឡាករ Real Madrid មួយរូប ថានឹងប្រឹងនិយាយបញ្ចុះបញ្ចូល បើ Mbappe ចាប់អារម្មណ៍ចង់រួមក្រុម

មានការចុះផ្សាយពីចចាមអារ៉ាម នៃការចង់បានតារាឆ្នើម Kylian Mbappe ពីក្លឹប Real Madrid មិនចេះដាច់ ហើយខ្សែការពារកណ្ដាល Raphael Varane បាននិយយាថា រូបគេមានការរីករាយ ក្នុងការរួមក្លឹបជាមួយនឹង មិត្តរួមក្រុមនៅជម្រើសជាតិបារាំងរូបនេះ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ មានទំនាក់ទំនងល្អជាមួយនឹង Mbappe ហើយមានបំណងចង់ឲ្យមិត្តរួមជាតិរបស់ខ្លួន ផ្ទេរមកកាន់ Real Madrid នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

Varane បាននិយាយថា៖ “ខ្ញុំតែងតែចង់បាន Mbappe មកក្នុងក្រុមរបស់ខ្ញុំ។ ប្រសិនបើគេសុំយោបល់ខ្ញុំនៅថ្ងៃណាមួយ ខ្ញុំនឹងនិយាយតែនិយាយពីរឿងល្អអំពី Real Madrid។”

គួរបញ្ជាក់ថា Mbappe នឹងអវត្តមានក្នុងការប្រកួតសំរាប់ក្រុមជម្រើសជាតិបារាំង ក្នុងវគ្គជម្រុះ Euro 2020 ដោយសាររូបគេត្រូវជួបបញ្ហារបួសសារជាថ្មី ក្រោយទើបតែជាសះស្បើយ​៕

ប្រភព៖ Marca