កីឡាករ Real Madrid មួយរូប មានស្ថិតិរួមចំណែករកគ្រាប់បាល់ បានល្អជាង Ronaldo នៅ Juventus

Karim Benzema រកគ្រាប់បាល់បាន៤គ្រាប់ សំរាប់ក្រុម Real Madrid នៅក្នុង២ប្រកួតចុងក្រោយ ដោយពីរគ្រាប់ក្នុងការប្រកួតទល់នឹងក្រុម Galatasaray នៅ Champions League បានជួយឲ្យរូបគេ បំបែកកំណត់ត្រារកគ្រាប់បាល់របស់ វីបុរសរបស់ក្លឹបលោក Alfredo di Stefano និង ពីរគ្រាប់ទល់នឹង Eibar បានឈរជាកីឡាករដែលគ្រាប់បាល់នៅ LaLiga ច្រើនជាង Ference Puskas។

Benzema មិនដែលរកគ្រាប់បាល់បាន២គ្រាប់ នៅក្នុងពីរប្រកួតជាប់គ្នា ចាប់តាំងពីខែមករាដើមឆ្នាំនេះ នៅពេលដែលរូបគេ រកគ្រាប់បាល់បានពីរគ្រាប់ទល់នឹង Espanyol នៅក្នុងលីគ និង ពីរគ្រាប់ទៀតទល់នឹង Girona សំរាប់ការប្រកួតនៅ Copa del Rey។

ហើយបើទោះបីជា Real Madrid ទទួលបានលទ្ធផលមិនសូវល្អ ចាប់តាំងពីបាត់បង់តារាឆ្នើម Cristiano Ronaldo ដែលចាកចេញកាលពីរដូវក្ដៅឆ្នាំ ២០១៨ ក៏ពិតមែន ប៉ុន្ដែ ខ្សែប្រយុទ្ធលេខ៩ ជាកីឡាករមួយនៅក្នុងក្រុមដែលនៅតែសាងភាពលេចធ្លោ។

ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក Benzema រកគ្រាប់បាល់បានសរុប ៤១គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ១៣លើក នៅក្នុងចំណោម ៦៨ប្រកួតគ្រប់ពានរង្វាន់ទាំងអស់ ហើយបើគិតជាមធ្យម រូបគេអាចរកគ្រាប់បាល់បានម្ដង ក្នុងចំណោម ១០៣នាទី។

ដោយឡែកនៅលីគកំពូលអ៊ីតាលីវិញ Ronaldo លេងបាន៥៦ប្រកួតសំរាប់ក្រុម Juventus ដោយរកគ្រាប់បាល់បាន ៣៤គ្រាប់ និង assist បាន ១២លើក ហើយរួមចំណែករកគ្រាប់បាល់បាន១គ្រាប់ ក្នុងរយៈពេល ១០៥នាទី៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ Man United & Liverpool ឈ្នះដូចគ្នា ជាមួយនឹងលទ្ធផលដូចគ្នា សំរាប់ការប្រកួតយប់ម៉ិញ (មានវីដេអូ)

Liverpool កាន់តែមានសង្ឃឹមក្នុងការឈ្នះពានក្នុងលីគជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ បន្ទាប់ពីបានយកឈ្នះក្រុម Manchester City ដោយលទ្ធផល ៣-១ នៅទឹកដី Anfield។

ខ្សែបម្រើ Fabinho បានរកគ្រាប់បាល់បើកឆាកសំរាប់ក្រុមម្ចាស់ផ្ទះ ហង្សក្រហម ដោយការស៊ុតពីចំងាយ ផុតដៃអ្នកចាំទី Caudio Bravo ប៉ុន្ដែគ្រាប់បាល់នេះ មានភាពចំរូងចំរាស់ ដោយ Man City គួរតែទទួលបានបាល់ប៉េណាល់ទី នៅមុននេះបន្ដិច នៅពេលដែលបាល់ប៉ះដៃ ខ្សែការពារ Trent Alexander-Arnold នៅតំបន់គ្រោះថ្នាក់។

តារាឆ្នើម Mohamed Salah រកបានមួយគ្រាប់បន្ថែមទៀតសំរាប់ Liverpool នៅនាទីទី១៣ បន្ទាប់ពីមានការកាត់បានយ៉ាងល្អពីស្លាបខាងឆ្វេងរបស់ ខ្សែការពារ Andy Robertson មុនពេលដែល Sadio Mane តែតបញ្ចូលទីគ្រាប់ទី៣ ពេលចាប់ផ្ដើមតង់ទី២បាន៦នាទី។

ទោះយ៉ាងណាក្ដី ក្រុមដែលដឹកនាំដោយលោក Pep Guardiola រកបានមួយគ្រាប់មកវិញដោយ Bernardo Silva នៅ១២នាទីចុងក្រោយមុនការប្រកួតបញ្ចប់ ប៉ុន្ដែនៅតែមិនអាចស្រោចស្រង់ស្ថានភាពបាននោះទេ ហើយបច្ចុប្បន្ន City មានគំលាត ៩ពិន្ទុពីក្រុមរបស់លោក Jurgen Klopp ហើយឈរនៅលេខ៤ក្នុងតារាង។

គួរបញ្ជាក់ថា Liverpool បន្ដកំណត់ត្រាមិនបរាជ័យសំរាប់ការប្រកួតក្នុងផ្ទះទល់នឹង Man City ១៧ប្រកួតជាប់គ្នា ដោយទទួលបានជ័យជំនះ ១២ប្រកួត និង ស្មើ៥ប្រកួត ចាប់តាំងពីបរាជ័យ ២-១ នៅខែឧសភា ២០០៣។

ដោយឡែកក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Brighton ដោយលទ្ធផល ៣-១ ជាមួយនឹងទម្រង់លេងដ៏ល្អ ក្នុងការប្រកួតនៅទឹកដី Old Trafford។

ក្រុមម្ចាស់ផ្ទះមានឱកាសក្នុងការស៊ុតសរុបបាន ២១លើក ខណៈក្រុមភ្ញៀវ Brighton ធ្វើបានតែ៦លើកប៉ុណ្ណោះ ហើយ Andreas Pereira បានរកគ្រាប់បាល់នាំមុខសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer មុនពេលដែល Scott McTominay បានរួមចំណែកធ្វើឲ្យមានបាល់ own goal របស់ ខ្សែបម្រើ Davy Propper។

ខ្សែការពារ Lewis Dunk បានរកគ្រាប់បាល់វាយបកសំរាប់ក្រុម Brighton នៅនាទីទី៦៤ ប៉ុន្ដែ Marcus Rashford រកបានមួយគ្រាប់បន្ថែមទៀតសំរាប់ Man United បន្ដគំលាតពីរគ្រាប់ រហូតដល់ចប់ការប្រកួត។

សំរាប់លទ្ធផលនេះបានជម្រុញឲ្យ Man United ហក់មកកាន់លេខ៧ ក្នុងតារាង Premier League ដោយមានគំលាត៩ពិន្ទុ ពីក្រុមកំពូលទាំង៤ ខណៈដែល Brigton មាន១៥ពិន្ទុ ឈរនៅលេខ១១៕