កូនបិសាច Luke Shaw ទម្លាយឈ្នោះវីរបុរសមួយរូបថាជា Idol របស់ខ្លួនតាំងពីនៅក្មេង

កីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺខ្សែការពារ Luke Shaw បានទម្លាយឈ្មោះរបស់អតីតកីឡាករ និងត្រូវជាមិត្តរួមសញ្ជាតិមួយរូបថាជា idol របស់ខ្លួន ដែលនោះគឺជាវីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal និងក្រុមតោខៀវ លោក Asley Cole។

Luke Shaw

ខ្សែការពារសញ្ជាតិអង់គ្លេសបានប្រាប់ទៅកាន់សារព័ត៌មាន MUTV នៅពេលត្រូវបានសួរថា តើអ្នកណាជា idol របស់គេតាំងពីនៅក្មេង?៖ “សម្រាប់ខ្ញុំ គាត់ [Asley Cole] គឺប្រហែលជាខ្សែការពារឆ្វេងល្អបំផុតដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់មួយរូប។ ខ្ញុំតែងតែមើលការប្រកួតរបស់គាត់ ហើយស្រមៃថានឹងអាចក្លាយជាកីឡាករដូចគាត់ដែរ”។

Asley Cole

រូបគេបានបន្តថា៖ “មានពេលមួយនោះ ខ្ញុំមានសំណាងមែនទែន គឺធ្លាប់បានទៅកាន់កន្លែងហ្វឹកហាត់របស់ក្រុមអង់គ្លេសជាមួយគាត់ ហើយវាពិតជាមានអារម្មណ៍សប្បាយក្រៃលែងពេលដែលយើងបាននៅជិតមនុស្សដែលយើងតែងតែគោរពសរសើរ។ ខ្ញុំតែងតែព្យាយាមរៀនពីគាត់ ហើយចង់ក្លាយជាកីឡាករមួយរូបដូចគាត់ទៀតផង នាថ្ងៃអនាគត”។

Ashley Cole និង Luke Shaw ពេលនៅកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេស
Asley Cole

គួររំឮកដែរថា វីរបុរស​ Ashley Cole ធ្លាប់បានជួយឲ្យក្រុមកាំភ្លើងធំ Arsenal និងតោខៀវ Chelsea ឈ្នះពានរង្វាន់ជាច្រើនអំឡុងទសវត្សឆ្នាំ ២០០០ ពោលគឺធ្លាប់ជួយឲ្យក្រុមកាំភ្លើងធំឈ្នះពាន Premier League ២ ដង FA Cup ៣ ដង។ លើសពីនេះទៅទៀតក៏បានជួយឲ្យក្រុមតោខៀវឈ្នះពាន Premier League ម្ដង FA Cup ៤ ដង UCL ម្ដង និង UEL ម្ដងថែមទៀតផង៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ក្រៅពី Ronaldo ប្រេស៊ីល មានតែកីឡាករម្នាក់ប៉ុណ្ណោះដែល មានបច្ចេកទេសលេងបាល់ល្អបំផុត – Oscar Garcia

Lionel Messi ជាកីឡាករតែម្នាក់គត់ដែលមានបច្ចេកទេសលេងបាល់បានល្អ ដូចទៅនឹងអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario នេះបើតាមការលើកឡើងរបស់ លោក Oscar Garcia។

Lionel Messi

Ronaldo បានចំណាយពេល១រដូវកាលជាមួយក្លឹបអ្នកមានបុណ្យ ជាមួយនឹងទម្រង់លេងល្អ ម្ចាស់ពាន World Cup 2សម័យកាល រកគ្រាប់បាល់បាន៤៧គ្រាប់ នៅក្នុងរដូវកាល ១៩៩៦/៩៧។

Ronaldo Nazario

ហើយអតីតខ្សែបម្រើរបស់ Barca លោក Garcia បានអះអាងថា លោកមិនដែលឃើញកីឡាករណាល្អដូច Ronaldo ឡើយ រហូតដល់មានវត្តមានរបស់ Messi។

លោក Garcia បានថ្លែងប្រាប់សារព័ត៌មាន Marca ថា៖ “ខ្ញុំពិតជាសំណាងដែលបាននៅក្បែរគាត់[Ronaldo] សម្រាប់គ្រាប់បាល់របស់គាត់មួយចំនួន។ ខ្ញុំបានឃើញថា គាត់ផ្លាស់ទីលឿនប៉ុណ្ណា វាពិតជាពិបាកក្នុងការរត់ឲ្យទាន់គាត់ ពេលអបអរគ្រាប់បាល់ គាត់នៅតែមានល្បឿនលឿន។”

Lionel Messi

លោកបានបន្ថែមថា៖ “រហូតដល់មានវត្តមានរបស់ Messi ខ្ញុំមិនដែលឃើញកីឡាករណាដែលបណ្ដើរបាល់ក្នុងល្បឿនបែបនេះឡើយ។ ខ្ញុំបានឃើញត្រឹមតែគាត់និង Messi ដែលធ្វើបានបែបនេះ។ ខ្ញុំមានសំណាង ដែលមានមិត្តរួមក្រុមដ៏អស្ចារ្យជាច្រើន ប៉ុន្ដែគ្មានអ្វីដែលត្រូវសង្ស័យឡើយ Ronaldo គឺនៅក្នុងចំណោមកីឡាករកំពូលទាំង៣។”

ប្រភព៖ Goal