កំណត់ត្រាពិសេស Lewandowski ស៊ុតរាបអស់ហើយក្រុមទាំងអស់នៅ Bundesliga

កីឡាករ Robert Lewandowski ត្រូវបានអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទទួលស្គាល់ និងចាត់ទុករូបលោកជាកំពូលខ្សែប្រយុទ្ធមួយរូបប្រចាំបាល់ទាត់តំបន់អឺរ៉ុប ហើយកាលពីអត្ថបទមុនខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំក៏មានវត្តមាននៅក្នុងបញ្ជីឈ្មោះកីឡាករដែលរកបាន ៥ គ្រាប់ក្នុងមួយប្រកួតថែមទៀតផង។

Robert Lewandowski
Robert Lewandowski

ដោយឡែកសម្រាប់អត្ថបទមួយនេះវិញ CamboTrends នឹងសើរើកំណត់ត្រាដ៏អស្ចារ្យរបស់កីឡាករសញ្ជាតិប៉ូឡូញរូបនេះ ដែលលោកធ្លាប់បានបំបែកនៅក្នុងក្របខណ្ឌ Bundesliga បន្ទាប់ពីបានចំណាយពេលប្រមាណជិត ៦ ឆ្នាំជាមួយនឹងក្រុម Bayern Munich ពោលគឺលោកបានបំប៉ោងសំណាញ់ទី គ្រប់ក្រុមនៅលីគកំពូលអាល្លឺម៉ង់ទាំងមូលតែម្ដង។ ខាងក្រោមនេះគឺជាក្រុមកំពូលៗទាំង ៥ ដែលលោកធ្លាប់បំប៉ោងសំណាញ់ទីបានសម្រេចនៅ Bundesliga៖

  1. ក្រុម Wolfsburg: ធ្លាប់ប៉ះគ្នា ១៥ ប្រកួត ហើយ Lewandowski រកបាន ២០ គ្រាប់
  2. ក្រុម Augsburg: ធ្លាប់ប៉ះគ្នា ១៤ ប្រកួត ហើយ Lewandowski រកបាន ១៩ គ្រាប់
  3. ក្រុម Schalke: ធ្លាប់ប៉ះគ្នា ១៧ ប្រកួត ហើយ Lewandowski រកបាន ១៧ គ្រាប់
  4. ក្រុម Mainz: ធ្លាប់ប៉ះគ្នា ១៦ ប្រកួត ហើយ Lewandowski រកបាន ១៦ គ្រាប់
  5. ក្រុម Borssia Dortmund: ធ្លាប់ប៉ះគ្នា ១២ ប្រកួត ហើយ Lewandowski រកបាន ១៦ គ្រាប់
Robert Lewandowski

គួរបញ្ជាក់ដែរថា សម្រាប់រដូវកាល ២០១៩/២០ នេះ Robert Lewandowski រកបាន ៤៣ គ្រាប់នៅក្នុងការប្រកួតសរុប ៣៧ ប្រកួតទាំងក្នុងនិងក្រៅក្របខណ្ឌ។ លើសពីនេះទៅទៀត រូបលោកក៏កំពុងតែនាំមុខបេក្ខភាពដទៃទៀត នៅក្នុងការដណ្ដើមពានរង្វាន់ស្បែកជើងមាសរបស់លីគកំពូល Bundesliga បន្ទាប់ពីរកបាន ២៩ គ្រាប់សម្រាប់ការប្រកួតក្នុងក្របខណ្ឌ៕

ប្រភព: soccerladuma

អានអត្ថបទបន្ទាប់៖ រាប់​តែ​អាយុ ៣០ ឆ្នាំ​លើ កីឡាករ​ឆ្នើម ១០ រូប​នេះ​មាន​តម្លៃ​ថ្លៃ​បំផុត

បច្ចុប្បន្នកីឡាករ​ Neymar ត្រូវបានគេទទួលដឹងលឺថាជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតដាច់គេមួយរូបនៅតំបន់អឺរ៉ុប ក្រោយពេលចាកចេញពីទ្រនំចាស់ Barcelona ទៅកាន់ក្លឹបយក្ស PSG ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូកាលពីឆ្នាំ ២០១៧ ខណៈពេលនោះ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលទើបតែមានវ័យប្រមាណ ២៥ ឆ្នាំប៉ុណ្ណោះ។

Neymar

តែយ៉ាងណាមិញសម្រាប់អត្ថបទនេះ CamboTrends នឹងនាំប្រិយមិត្តអ្នកអានឲ្យមកស្គាល់នូវកីឡាករ ១០ រូបដែលមានតម្លៃខ្លួនខ្ពស់បំផុតសម្រាប់កីឡាករមានវ័យលើស ៣០ ឆ្នាំ។

Lionel Messi
Cristiano Ronaldo

បើយោងទៅតាមគេហទំព័រ Transfer Markt បានចុះផ្សាយថា Lionel Messi មានតម្លៃខ្លួនថ្លៃជាងគូប្រជែងកាន់ឆ្នាំ Cristiano Ronaldo របស់ខ្លួន ស្ទើរតែ ២ ដងឯណោះ។ តោះ! ដើម្បីឲ្យកាន់តែច្បាស់ សូមក្រឡេកទៅមើលបញ្ជីឈ្មោះខាងក្រោមទាំងអស់គ្នា៖

  1. Lionel Messi (១០០,៨ លានផោន) លេងនៅក្លឹប FC Barcelona
  2. Cristiano Ronaldo (៥៤ លានផោន) លេងនៅក្លឹប Juventus
  3. Pierre-Emerick Aubameyang (៥០,៤ លានផោន) លេងនៅក្លឹប Arsenal
  4. Robert Lewandowski (៥០,៤ លានផោន) លេងនៅក្លឹប FC Bayern Munich
  5. Miralem Pjanic (៤៦.៨ លានផោន) លេងនៅក្លឹប Juventus
  6. Sergio Aguero (៤៦,៨ លានផោន) លេងនៅក្លឹប Manchester City
  7. Toni Kroos (៤៣,២ លានផោន) លេងនៅក្លឹប Real Madrid
  8. Ciro Immobile (៣៦ លានផោន) លេងនៅក្លឹប Lazio
  9. Kyle Walker (៣៦ លានផោន) លេងនៅក្លឹប Manchester City
  10. Jordi Alba (៣៦ លានផោន) លេងនៅក្លឹប FC Barcelona៕

ប្រភព: Sportbible