កំណត់ត្រា​មួយ​ដែល Messi ខំ​ប្រឹង​សម្រេច​ឲ្យ​បាន​មុន​ដាច់​ឆ្នាំ ២០១៨ ដើម្បី​វ៉ា​ផ្តាច់​ Ronaldo

ក្រោយ​វិល​ពី​បញ្ហា​របួស​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន Lionel Messi នឹង​ត្រូវ​មក​ជួយ​ក្លឹប Barcelona សារ​ជា​ថ្មី​ក្នុង​ប្រកួត​សំខាន់ៗ​ជា​ច្រើន​ទាំង​នៅ​ក្របខ័ណ្ឌ​ LaLiga និង Champions League។ តាម​ការ​ឲ្យ​ដឹង​ពី BeSoccer សម្រាប់​បុរស​សញ្ជាតិ​អាហ្សង់ទីន​កំពុង​ព្យាយាម​តាម​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ។

 

មុន​បញ្ចប់​ឆ្នាំ ២០១៨ វ័យ​ក៏​កាន់​តែ​ចំណាស់ Messi កំពុង​សម្លឹង​យ៉ាង​មុតមាំ​ក្នុង​ការ​ស្វែងរក​គ្រាប់​បាល់​ទី ៤០០ នៅ LaLiga នេះ​បើ​យោង​តាម​ទិន្នន័យ​ពី ProFootballDB។ តាម​ពិត​ទៅ​ស្ថិតិ​នេះ​លោក​បាន​យក​ឈ្នះ Cristiano យូរ​ណាស់​មក​ហើយ ទាំង​ដែល​បច្ចុប្បន្ន​ Messi មាន ៣៩៦ គ្រាប់​ក្នុង​ដៃ ធៀប​នឹង Ronaldo ដែល​មក​លេង​នៅ LaLiga ក្រោយ​តារា​ឆ្នើម​រូប​នេះ​ប៉ុន្មាន​ឆ្នាំ​មាន ៣១១ គ្រាប់​មុន​ដើរ​ចេញ​ទៅ Juventus។

ជា​រួម Messi ត្រូវ​រក​ឲ្យ​បាន ៤ គ្រាប់​ក្នុង ៦ ប្រកួត​ដោយ​រួម​មាន​ប៉ះ​ក្លឹប Real Betis, Atletico Madrid, Villarreal, Espanyol, Levante, Celta Vigo។

ទស្សនាការរកគ្រាប់បាល់ល្អបំផុតរបស់ Messi នៅ Barcelona:

ប្រភព: BeSoccer

មតិយោបល់