កំណត់ត្រា ២ រង់ចាំ Ronaldo ​ចូល​បំបែក​នា​រដូវ​កាល​ថ្មី ២០១៩/២០

Cristiano Ronaldo នឹង​វិល​ត្រលប់​ចូល​តតាំង​ប្រកួត​ក្នុង​លីគ​នា​រដូវកាល ២០១៩/២០ នា​ចុង​សប្តាហ៍​នេះ សម្រាប់​ការ​តតាំង​ក្លឹប Parma។ កាល​ពី​រដូវ​កាល​ចាស់ CR7 បំបែក​បាន ២៨ គ្រាប់​និង​គ្រង​បាន​កំណត់ត្រា​មួយ​ចំនួន​ផ្សេង​ទៀត បែបណាមិញ​រដូវ​កាល​ថ្មី​ក៏​មាន​កំណត់ត្រា​ធំ ២ រង់ចាំ​កីឡាករ​ព័រទុយហ្គាល់​ឈោង​យក៖

បំបែក​កំណត់ត្រា​ការ​រក​គ្រាប់​បាល់​នៅ Serie A:


មាន​តែ Gonzalo Higuain មួយ​គត់​ដែល​បាន​បំបែក​កំណត់ត្រា​នេះ​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី ៣៦ គ្រាប់​នា​រដូវ​កាល ២០១៥/១៦។ យើង​នឹង​អ៊ុត​មើល​តើ Ronaldo អាច​រំលង​គ្រាប់​បាល់​ទី ៣៦ របស់​ខ្លួន​បាន​ឬ​ក៏​យ៉ាង​ណា?

ក្លាយ​ជា​កីឡាករ​ដំបូង​ឈ្នះ​ពាន​ស្បែក​ជើង​មាស​នៅ​លីគ​ទាំង ៣៖


នៅ Premier League លោក​ធ្លាប់​បាន​ឈ្នះ​ពាន Golden Boot ជាមួយ​ក្លឹប Man Utd និង​នៅ LaLiga ជាមួយ​ក្លឹប Real Madrid ដោយ​ឡែក​សម្រាប់​រដូវ​កាល​២០១៩/២០ ក៏​ជា​ឱកាស​មាស​របស់ Ronaldo ក្នុង​ការ​គ្រោង​ពាន​ស្បែក​ជើង​មាស​នៃ​លីគ​ទី​បី​របស់​ខ្លួន។ ប្រភព៖ FoxSportAsia