ក្តៅៗ! R.Madrid ចងជើងតារាឆ្នើមខ្លួនម្នាក់ ឲ្យនៅក្លឹបបន្ត ជាមួយនឹងកិច្ចសន្យាថ្មីដល់ឆ្នាំ ២០២៣

ក្លឹបយក្សអេស្ប៉ាញ Real Madrid បានធ្វើការប្រកាស ចំពោះការយល់ព្រមបន្តកុងត្រាថ្មីមួយ ជាមួយខ្សែបម្រើ Toni Kroos ខណ:កិច្ចព្រមព្រៀងថ្មីនេះ នឹងធ្វើឲ្យកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះស្នាក់នៅទឹកដី Bernabeu រហូតដល់ថ្ងៃទី 30 ខែមិថុនាឆ្នាំ 2023 ។

គួរបញ្ជាក់ថា Kroos បានចូលរួមជាមួយក្រុម Real Madrid ពីក្លឹប Bayern Munich ក្នុងឆ្នាំ 2014 និងបានឈ្នះពានរង្វាន់ចំនួន 11 លើកក្នុងអំឡុងពេល 5 ឆ្នាំរបស់គេជាមួយក្លឹបអេស្ប៉ាញមួយនេះ ដែលរួមមានពានរង្វាន់ Champions League បី និងពានរង្វាន់ La Liga មួយ ផងដែរ ។

ជាក់ស្តែង Kroos នឹងត្រូវបង្ហាញខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលក្រោយ បន្ទាប់ពីការប្រកាសនូវការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គេជាមួយនឹងក្លឹប ។

យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំរូបនេះទំនងជាដើរតួយ៉ាងសំខាន់ នៅក្រោមការដឹកនាំរបស់លោក Zinedine Zidane ខណៈដែលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ មើលទៅនឹងធ្វើការផ្លាស់ប្តូរធំមួយសម្រាប់ក្រុម Madrid ក្រោយពីវិលត្រលប់មកកាន់កីឡដ្ឋាន Santiago Bernabeu វិញ ៕

ប្រភព: Daily Mail