ក្តៅ​ម៉ាស៊ីន​ហើយ! ចន្លោះ​ពេល​បួន​សប្ដាហ៍ Juventus ត្រូវ​តតាំង​ដល់​ទៅ ៦ ប្រកួតសំខាន់ៗ

រាប់​ចាប់​ពី​ថ្ងៃ​ទី ១៧ មករា ដល់​ថ្ងៃ ទី ១៦ ​កុម្ភៈ​មុន​ឈាន​ដល់​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្លឹប Juventus ត្រូវ​តតាំង​ដល់​ទៅ ៦ ប្រកួត​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ។

កាល​ពី​ប្រកួត​យប់មិញ​ប៉ះ Bologna ក្រុម​សេះ​បង្កង់​បាន​ដាក់ Ronaldo ត្រឹម​ជា​កីឡាករ​បម្រុង ហើយ​នៅ​តែ​បន្ត​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ទៅ​លើ​ម្ចាស់​ផ្ទះ​ដណ្តើម​កៅអី​វគ្គ ៨ ក្រុម​នៅ Coppa Italia។ តាម​ពិត​ទៅ​លោក Max Allegri ចង់​សន្សំ​កម្លាំង Cristiano ណា​មួយ​មិន​ចង់​ឲ្យ​មាន​របួស ព្រោះ​ត្រូវ​ប៉ះ AC Milan នា​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី ១៧ មករា​នេះ។

ខាង​ក្រោម​បង្ហាញ​ពី​ប្រកួត​ទាំង ៦ ក្នុង​រយៈ​ពេល​មួយ​ខែ​ខាង​មុខ​នេះ៖

+Juventus vs AC Milan ​ថ្ងៃ​ទី ១៧ មករា វេលា​ម៉ោង ១២:៣០ នាទី
+Juventus vs Chievo ​ថ្ងៃ​ទី ២២ មករា ​វេលា​ម៉ោង ២:៣០ នាទី
+Lazio vs Juventus ​ថ្ងៃ​ទី ២៨ មករា វេលា​ម៉ោង ០២:៣០ នាទី
+Juventus vs Parma ​ថ្ងៃ​ទី ៣ កុម្ភៈ វេលា​ម៉ោង ០២:៣០ នាទី


+Sassuolo vs Juventus ​ថ្ងៃ​ទី ១២ កុម្ភៈ វេលា​ម៉ោង ១២:០០ នាទី
+Juventus vs Frosinone ​ថ្ងៃ​ទី ១៦ ​កុម្ភៈ វេលា​ម៉ោង ០២:២៣ នាទី

មតិយោបល់