ក្តៅ! កីឡាករ PSG ម្នាក់ត្រូវបានក្លឹបព្យួរឈ្មោះពីរសប្តាហ៍ ក្រោយចុច Like លើវីដេអូអបអររបស់ Evra

កីឡាករ Adrien Rabiot ត្រូវបានព្យួរឈ្មោះមិនឲ្យលេង ដោយក្លឹប Paris Saint-Germain ចំនួន ២ សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី 27 ខែមីនា បន្ទាប់ពីក្លឹបបានធ្វើការចោទប្រកាន់លើគេចំនួនពីរករណី ក្រោយពីពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដោយថ្វីជើងក្រុម Manchester United កាលពីសប្តាហ៍មុន ។

ជាក់ស្តែងចំពោះករណីទី ១ ក្លឹបបានឲ្យដឹងថាខ្សែបម្រើវ័យ 23 ឆ្នាំរូបនេះត្រូវគេថតបាននៅក្នុងក្លឹបរាត្រីមួយ នៅក្នុងទីក្រុមប៉ារីស បន្ទាប់ពីក្រុម PSG ត្រូវធ្លាក់ចេញពីវគ្គ ១៦ ក្រុមពាន UCL ។

ចំណែកករណីទី ២ Rabiot បានចុច Like លើវីដេអូ ដែលបានបង្ហោះនៅលើបណ្តាញសង្គមដោយលោក Patrice Evra ចំពោះការអបអរជ័យជម្នះរបស់ Man United ជាមួយកីឡាករ Paul Pogba ។

គួរបញ្ជាក់ទំនាក់ទំនងរបស់ Rabiot ជាមួយក្លឹបនេះមិនមានភាពល្អប្រសើប៉ុន្មានទេ បន្ទាប់ពីគេបានបដិសេធមិនព្រមបន្តកិច្ចព្រមព្រៀងថ្មី នៅឯទឹកដី Parc des Princes ហើយខ្សែបម្រើរូបនេះទំនង នឹងចាកចេញពីក្លឹប PSG នៅក្នុងរដូវក្តៅខាងមុខនេះ ៕

ប្រភព: Daily Mail 

មតិយោបល់