ក្តៅ! បង្ហាញ​បញ្ជី​កីឡាករ​របស់ Juventus ត្រៀម​តតាំង​នា​វគ្គ ១៦ ក្រុម​រាត្រី​នេះ

នា​វេលា​ម៉ោង ០២:៤៥ នាទី​រំលង​អាធ្រាត្រ​យប់​នេះ​ក្លឹប Bologna នឹង​បើក​ទ្វារ​កីឡដ្ឋាន Renato Dall’Ara ស្វាគមន៍​ក្រុម​សេះ​បង្កង់ Juventus នា​ជំនួប​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន Coppa Italia។ ប៉ុន្តែ​សម្រាប់​ក្លឹប​យក្ស​អ៊ីតាលី​គឺ​ច្បាស់ការ​ត្រង់​ថា​តារា​ឆ្នើម​ពីរ​រូប​របស់​ខ្លួន​មាន Mario Mandzukic និង Joao Cancelo ​នឹង​ត្រូវ​អវត្តមាន​ដោយ​សារ​បញ្ហា​របួស។

លោក Max Allegri កន្លង​ទៅ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ពី​ដំណឹង​ល្អ​សម្រាប់ Cancelo ដែល​អាច​នឹង​ត្រលប់​មក​វិញ​ចំ​ការ​ប្រកួត​ទល់ Milan នា​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Supercoppa នា​ថ្ងៃ​ទី ១៧ មករា​ខាង​មុខ។

បញ្ជី​កីឡាករ​របស់ Juventus ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​នៅ​ដី Bologna មាន​ដូច​ជា៖ Szczesny, Perin, Pinsoglio, Siano; De Sciglio, Chiellini, Benatia, Alex Sandro, Bonucci, Rugani, Spinazzola; Pjanic, Khedira, Matuidi, Emre Can, Bentancur; Ronaldo, Dybala, Douglas Costa, Kean, Bernardeschi

ប្រភព: Football-Italia