ក្តៅ! ប្រធាន​ក្លឹប Manchester City សម្លឹង​ចង់​ទិញ​ក្លឹប​បាល់ទាត់​ក្នុងប្រទេសមួយ​នៅ​ប៉ែក​អាស៊ី

សព្វថ្ងៃ​ដែល​កំពុង​កាន់កាប់​ក្លឹប​បាល់ទាត់​ចំនួន ៧ ក្នុង​ដី ប្រធាន​ក្លឹប​ Manchester City ក៏​កំពុង​សម្លឹង​ចង់​បាន​ក្លឹប​បាល់ទាត់​មួយ​ផ្សេង​ទៀត​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ឥណ្ឌា។

នាយក​ប្រតិបត្តិ​លោក Ferran Soriano កន្លង​ទៅ​ទើប​តែ​ទិញ​បាន​ក្លឹប Sichuan Jiuniu FC ស្ថិត​ក្នុង​លីគ​លំដាប់​ទី​បី​របស់​ប្រទេស​ចិន។ ថ្លែង​បញ្ជាក់​ប្រាប់​សារព័ត៌មាន​លោក Soriano មាន​ប្រសាសន៍​ថា៖ “យើង​ចាប់​អារម្មណ៍​លើ​ទីផ្សារ​មួយ​ចំនួន និង​ប្រទេស​ដែល​មាន​ភាព​ល្បីល្បាញ​វិស័យ​បាល់ទាត់ ដូច​ជា​ប្រទេស​ចិន តែ​ឥណ្ឌា​ក៏​ដូច​គ្នា បែប​នេះ​វា​អាច​នឹង​មាន​ឱកាស​បន្ថែម​ទៀត​ក្នុង​ប៉ែក​អាស៊ី”។

លោក​បន្ត​ថា៖ “ខ្ញុំ​បាន​និយាយ​ហើយ​ថា​ឆ្នាំ​នេះ ខ្ញុំ​នឹង​សម្រេច​លើ​ការ​វិនិយោគ​នៅ​ប្រទេស​ឥណ្ឌា ហើយ​ ១០ ឆ្នាំ​ទៅ​មុខ​ទៀត​មើល​មិន​ឃើញ​ថា​បែប​ណា​ទេ តែ​ក្នុង​ក្រុម​នេះ​នឹង​មាន​ក្លឹប​បាល់ទាត់ ២ ឬ ៣ បន្ថែម​ទៀត”។

រំឭក​ថា​ក្លឹប​ធំៗ ៥ ដែល​ City Football Group បាន​បណ្តាក់​ទុន​ទិញ​យក​ភាគហ៊ុន​ច្រើន​បំផុត​នោះ​មាន​ដូច​ជា Melbourne City (អូស្រា្តលី), Yokohama F.Marinos (ជប៉ុន), New York City (សហរដ្ឋអាមេរិក), Club Atletico Torque (អ៊ុយរុយហ្គាយ) និង Girona FC (អេស្ប៉ាញ) ជា​ដើម។

ប្រភព:FoxSportAsia

មតិយោបល់