ក្តៅ! ប្រុស​ក្មេង​រត់​ចូល​ទីលាន​ប្រកួត​ដើម្បី​ជួប​វីរបុរស Ronaldo ត្រូវ​ច្បាប់​សម្រេច​ថា…

អំឡុង​ការ​ប្រកួត​របស់ Juventus ទល់​នឹង​ក្លឹប Sassuolo កាល​ពី​ថ្ងៃ​ម្សិលមិញ គេ​ប្រទះ​ឃើញ​បុរស​ជំទង់​ដ៏​ស្រស់​សង្ហារ​មួយ​រូប បាន​រត់​ចូល​ក្នុង​ទីលាន​ប្រកួត​ដើម្បី​មក​ស្កាត់​ចង់​ជួប​នឹង​វីរបុរស​កីឡាករ Cristiano Ronaldo។

តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច រូប​គេ​មាន​សញ្ជាតិ​បែលហ្សិក ប៉ុន្តែ​មិន​ទាន់​បង្ហើប​អត្តសញ្ញាណ​ច្បាស់លាស់​នៅ​ឡើយ។ សារព័ត៌មាន Sportmediaset បាន​ឲ្យ​ដឹង​ថា​ក្រោយ​មាន​ករណី​នោះ​កើត​ឡើង​ហើយ បុរស​សញ្ជាតិ​បែលហ្សិក​ត្រូវ​បាន​ចាប់​ទៅ​ប៉ុស្តិ៍​ប៉ូលិស។ អាជ្ញាធរ​ប្រចាំ​តំបន់​ក៏​បាន​រាយការណ៍​ថា​រូប​គេ​នឹង​ត្រូវ​ពិន័យ​មិន​ឲ្យ​ចូលរួម​ទស្សនា​រាល់​ការ​ប្រកួត​គ្រប់​បណ្តា​ព្រឹត្តិការណ៍​កីឡា​ទាំង​អស់

រំឭក​ថា​សេះ​បង្កង់​បាន​យក​ឈ្នះ​ម្ចាស់​ដី Mapei Stadium ក្នុង​លទ្ធផល ៣-០ រក្សា​បី​ពិន្ទុ​បន្ថែម​គម្លាត​ដល់​ ១១ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ​ ២ ក្នុង​តារាង Serie A របស់​អ៊ីតាលី។

ប្រភព: ​​​Calciomercato