ក្តៅ! Liverpool កាន់​តែ​មាន​ទឹក​មាត់​លេប ក្រោយ​តារា​ឆ្នើម Bayern ម្នាក់​ត្រូវ​ផ្អាក​មិន​ឲ្យ​ចូល​ប្រកួត

ក្រុម​ហង្ស​ក្រហម​បាន​ចាប់​ឆ្នោត​ប៉ះ​ក្រុម Bayern Munich នា​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ដោយ​ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២០ ​កុម្ភៈ​ខែ​ក្រោយ​នេះ។ ប៉ុន្តែ​ដំណឹង​ល្អ​សម្រាប់​ Liverpool ទើប​ទទួល​បាន​មុន​នេះ​បន្តិច នោះ​គឺ​ក្លឹប​យក្ស​អាល្លឺម៉ង់​ត្រូវ​ខកខាន​អវត្តមាន​កីឡាករ​សំខាន់​មួយ​រូប​ដល់​ទៅ ២ ប្រកួត។

យោង​តាម BR បញ្ជាក់​ប៉ុន្មាន​នាទី​មុន​នេះ​បន្តិច គឺ​ខ្សែ​ប្រយុទ្ធ Thomas Muller នឹង​ត្រូវ​អវត្តមាន​ក្នុង​ប្រកួត​ទាំង​ពីរ​ជើង​សម្រាប់ Bayern តតាំង Liverpool បន្ទាប់​ពី​រូប​គេ​ធ្វើ​ខុស​ទៅ​លើ​កីឡាករ​របស់ Ajax កាល​ពី​ប្រកួត​វគ្គ ៣២ ក្រុម​ដែល​បង្ហាញ​កាយវិការ​លោត​ហក់​ធាក់​ក្បាច់​កុងហ្វូ​ត្រង់​ផ្នែក​ក្បាល​ដោយ​ចេតនា។

បញ្ជាក់​ថា​សារ​នេះ​ក៏​កាន់​តែ​ធ្វើ​ឲ្យ​ហង្ស​មាន​ទឹក​មាត់​លេប ក្រោយ​ខ្លួន​ហាក់​ធ្លាក់​ទម្រង់​លេង​ចូល​ដើម​ឆ្នាំ ២០១៩ នេះ ថ្វី​បើ​មាន​ពិន្ទុ​បន្ត​ឈរ​នៅ​កំពូល​តារាង​ក្តី ប៉ុន្តែ​ការ​ត្រូវ​ប៉ះ​ក្លឹប​យក្ស Bayern ដែល​កំពុង​ឈរ​លេខ ២ ក្នុង​តារាង Bundesliga គឺ​ពិត​ជា​រឿង​ដ៏​តានតឹង​មួយ​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp។

ប្រភព:BRFootball