ក្រុមកីឡាករ Bayern បង្ហាញជំនឿចិត្តថាតារាឆ្នើម Chelsea រូបនេះ នឹងផ្ទេរមកចូលរួមជាមួយពួកគេ មុនពេលទីផ្សារបិទ

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថាក្រុម Bayern Munich កំពុងត្រៀមធ្វើការផ្លាស់ប្តូរសម្រាប់កីឡាករ Callum Hudson-Odoi ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលនៅរដូវក្តៅនេះ ខណ:ពេលដែលក្រុមកីឡាករ Bayern មួយចំនួន រំពឹងថាខ្សែប្រយុទ្ធអង់គ្លេសរូបនេះ នឹងផ្ទេរមកនាពេលដ៏ខ្លី ។

Callum Hudson-Odoi

ជាក់ស្តែងកីឡាករវ័យ ១៩ ឆ្នាំរូបនេះ ព្យាយាមយ៉ាងខ្លាំង ដើម្បីទទួលបានការទុកចិត្តពីសំណាក់គ្រូបង្វឹកលោក Frank Lampard ចាប់តាំងពីបានជាសះស្បើយពីរបួសដ៏ធ្ងន់ធ្ងរនាពេលកន្លងមក ចំពេលដែលកីឡាករថ្មីៗជា​ច្រើន បានផ្ទេរមកលេងនៅទឹកដី Stamford Bridge ។

Callum Hudson-Odoi

គួរបញ្ជាក់ថា Hudson-Odoi មិនបានចូលរួមជាផ្នែកមួយនៃក្រុមតោខៀវ អំឡុងការបរាជ័យក្រោមថ្វីជើងរបស់ក្រុម Liverpool នោះ ខណ:ខ្សែប្រយុទ្ធរូបនេះ បានត្រឹមតែជាប់ជាកីឡាករបម្រុងប៉ុណ្ណោះ សម្រាប់ការប្រកួតបើកឆាកទល់ក្រុម Brighton ក្នុងក្របខ័ណ្ឌ Premier League ។

មិនតែប៉ុណ្ណោះ Hudson-Odoi ត្រូវបានគេយល់ថាចង់ជួបប្រជុំជាមួយក្រុមតោខៀវ ដើម្បីពិភាក្សាពីអនាគតរបស់គេ ហើយគ្រូបង្វឹកលោក Lampard បាននិយាយថាកីឡាកររូបនេះ អាចនឹងត្រូវបានអនុញ្ញាតិអោយចាកចេញសម្រាប់លក្ខខណ្ឌខ្ចីជើង ដើម្បីទទួលបានឱកាសលេងទៀងទាត់មួយ នៅរដូវកាលនេះ ។

Callum Hudson-Odoi

ហើយយ៉ាងណាមិញយោងតាមរបាយការណ៍ពី The Telegraph បានអះអាងថាក្រុម Bayern បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេយ៉ាងខ្លាំង ក្នុងការទទួលយកឱកាសខ្ចីជើងសម្រាប់ Odoi នៅរដូវកាលឆ្នាំ ២០២០/២១ ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ដល់ម្លឹង! At Madrid ចិត្តខ្លាំង បដិសេធសំណើរលុយធំពី Man City សម្រាប់កីឡាករមួយរូប

ក្រុម​ Atletico Madrid បានទម្លាយឲ្យដឹងថា ក្រុមកំពូល Manchester City ធ្លាប់បានដាក់សំណើរមកកាន់ក្រុមរបស់ខ្លួនក្នុងការទិញកីឡាករ Jose Gimenez តែក្រុមអេស៉្បាញមួយនេះបានបដិសេធសំណើរមួយនោះ ក្រោមហេតុផលថា ចង់រក្សាទុកកីឡាករឆ្នើមរូបនេះសិន។

José Giménez

ហើយកាលពីពេលថ្មីៗនេះទៀតសោត លោក Enrique Cerezo ដែលជាប្រធានក្លឹប Atletico Madrid បានទម្លាយឲ្យដឹងពីតម្លៃដែល​ M.City ធ្លាប់បានដាក់ចំពោះ Gimenez ដោយក្រុមអង់គ្លេសហ៊ានចាយរហូតដល់ ៨៥ លានអឺរ៉ូឯណោះ។

José Giménez

ប្រាប់ទៅកាន់ El Transistor លោក Cerezo និយាយថា៖ “ពួកយើងពិតជាទទួលបានសំណើរពី​ Man City ពិតមែន តែ Gimenez គឺជាកីឡាករល្អមួយរូប ហើយពួកយើងចង់រក្សាទុករូបគេសិន”។

José Giménez

គួរបញ្ជាក់ផងដែរថា Atletico Madrid ទិញ Gimenez មកពីក្រុម Danubio FC កាលពីឆ្នាំ ២០១៣ មកម៉្លេះ ដោយកាលនោះចាយលុយមិនដល់ ១ លានអឺរ៉ូផង ពោលគឺត្រឹមតែ ៩ សែនអឺរ៉ូតែប៉ុណ្ណោះ៕

ប្រភព: GOAL