ក្រុមគ្រួសារម្ចាស់ក្លឹប Leicester City បាននាំយកបាច់ផ្កាឧទ្ទិសដល់សព មកកាន់កីឡដ្ឋាន King Power

លោកស្រី Aimon និង លោក Aiyawatt Srivaddhanaprabha ដែលត្រូវជាភរិយា និងជាកូនប្រុសរបស់ ម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha បានធ្វើដំនើរមកកីឡដ្ឋាន King Power Stadium ដោយបាននាំយកបាច់ផ្កាជាការឧទ្ទិសទៅដល់ វិញ្ញាណក្ខណ្ឌរបស់អ្នកជំនួញសញ្ជាតិថៃ ដែលបានលាចាកលោកដោយសារ ឧបទ្ទវហេតុធ្លាក់ ឧទ្ធម្ភាគចក្រ។

ម្ចាស់ក្លឹបនៅលីគកំពូលអង់គ្លេសរូបនេះ បានស្លាប់នៅក្នុងឧទ្ធម្ភាគចក្រដែលឆាបឆេះ ក្រោយធ្លាក់នៅក្នុងចំនតរថយន្ដ ក្រោយចប់ការប្រកួតទល់នឹងក្រុម West Ham។

ហើយលោកគឺជាអ្នកដែលបានស្លាប់ ក្នុងចំនោមជនរងគ្រោះទាំង៥ នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ ហើយទទួលបានពិភពលោក ផ្ញើសាររំលែកទុក្ខ ហើយមានអ្នកគាំទ្រជាច្រើនបានយកបាច់ផ្កានឹងអាវដាក់នៅក្នុងកីឡដ្ឋាន៕

ប្រភព៖ Marca