ក្រុម​ខ្លាំង ២ ដែល Juventus បន់ស្រន់​មិន​ចង់​ជួប​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ Champions League

ការ​ចាប់​ឆ្នោត​ចាប់​គូ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​ជាង​មួយ​ម៉ោង​បន្ទាប់​នេះ ប៉ុន្តែ​តាម​សារព័ត៌មាន​អ៊ីតាលី​ក៏​នៅ​តែ​បន្ត​ចុះ​ផ្សាយ​ការ​វិភាគ​និង​រឿងរ៉ាវ​ខ្លះៗ ពោល​គឺ​ទាក់ទិន​នឹង​ក្លឹប​ Juventus ផ្ទាល់ ដែល​ជា​ក្រុម​អ៊ីតាលី​មួយ​គត់​កំពុង​សល់​កៅអី​នៅ Champions League។

ដោយ​យោង​តាម​សារព័ត៌មាន Calciomercato បាន​វាយ​តម្លៃ​នូវ​ក្រុម​ទាំង ៧ ដែល​រៀប​តាម​លំដាប់​ពី​ក្រុម​នីមួយៗ​ដែល​គិត​ថា​ពិបាក​បំផុត​សម្រាប់ Juventus ក្នុង​ការ​តតាំង ដោយ​រួម​មាន FC Barcelona របស់​អេស្ប៉ាញ​និង Man City ដែល​ឈរ​កំពូល​តារាង​នៅ Premier League របស់​អង់គ្លេស៖

  • Barcelona – កម្រិត​ផ្កាយ ៥
  • Manchester City – កម្រិត​ផ្កាយ ៥
  • Liverpool – កម្រិត​ផ្កាយ ៤
  • Manchester United – កម្រិត​ផ្កាយ ៣
  • Tottenham – កម្រិត​ផ្កាយ ៣
  • Ajax – កម្រិត​ផ្កាយ ២
  • Porto – កម្រិត​ផ្កាយ ១

ប្រភព: Calciomercato

មតិយោបល់