ក្រុម​មួយ​ដែល Mourinho ​ទាយ​ថា​នឹង​ឈ្នះ​ CL ឆ្នាំ​នេះ បែរ​ជា​ត្រូវ​ជួប​ទុក្ខ​ធំ​ត្រឹម​ជើង​ទី ១

អតីត​អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម​គឺ​លោក Jose Mourinho ធ្លាប់​បាន​ទស្សន៍ទាយ​ថា​ក្លឹប Juventus ​នឹង​អាច​គ្រង Champoins League រដូវ​កាល ២០១៨/១៩ បន្ទាប់​ពី​ការ​មក​ដល់​របស់ Cristiano Ronaldo។

សារ​ដែល​លោក​បញ្ជាក់​មុន​ការ​ប្រកួត​របស់ At និង Juve ប្រព្រឹត្តិ​ទៅ​កាល​ពី​យប់មិញ ប្រាកដ​ជា​បាន​ធ្វើ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​សម្បា។

បុរស​វ័យ ៥៦ ឆ្នាំ​ធ្លាប់​និយាយ​ថា៖ “ខ្ញុំ​គិត​ថា Juventus អាច​ឈ្នះ Champions League ឆ្នាំ​នេះ ​ជា​ពិសេស​គឺ​ពួក​គេ​មាន​កីឡាករ​ដ៏​តានតឹង​ដូច​ជា Cristiano Ronaldo ​និង​ភាព​ស្រេកឃ្លាន​នៃ​ការ​ចង់​គ្រង​ពាន ប៉ុន្តែ​ក៏​មិន​ជា​ភ្ញាក់ផ្អើល​នោះ​ដែរ​សម្រាប់​ការ​ប៉ះ Atletico ព្រោះ​នោះ​ជា​ក្រុម​ដែល​មាន​មហិច្ឆតា​ដ៏​ធំធេង”។

យ៉ាងណាមិញ​សម្តី​នេះ​បាន​សាប​ដូច​ជា​ទឹក​ទន្លេ​ក្រោយ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ដល់​ទៅ ២ គ្រាប់​ដែល​ក្រុម​ភ្ញៀវ Juve ចាញ់​ម្ចាស់​ដី Wanda Metropolitano កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ។ ចំពោះ​ភាគរយ​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បច្ចុប្បន្ន​សេះ​បង្កង់​មាន​ត្រឹម ១៤ ភាគរយ​ប៉ុណ្ណោះ ខណៈ At មាន​ដល់ ៨៦ ភាគរយ។

ប្រភព:Sportskeeda

មតិយោបល់