ក្រោយជោគជ័យជាមួយ Juventus ក្រុមកាតាឡាន់គ្រោងធ្វើការដោះដូរធំមួយទៀតជាមួយសេះបង្កង់

ក្រុមអ្នកមានបុណ្យ FC Barcelona ទើបនឹងធ្វើការដោះដូរបានសម្រេចជាមួយក្រុមសេះបង្កង់ Juventus ពោលគឺការដោះដូររវាងខ្សែបម្រើ Arthur និង Miralem Pjanic តែម្ដង ដែលខ្សែបម្រើទាំង ២ នេះ និងត្រូវផ្លាស់ទ្រនំថ្មីរៀងៗខ្លួននាដើមខែកញ្ញានេះជាមិនខាន។

Miralem Pjanic និង Arthur

ទន្ទឹមនឺងនេះផងដែរមុនការផ្ទេរចូលរបស់ Pjanic មកដល់ ក្រុមកាតាឡាន់ហាក់ចង់ ធ្វើការដោះដូរដ៏ធំមួយទៀតជាមួយនឹងដៃគូចាស់ Juventus ដដែល ដោយម្ដងនេះ Barca សម្លឹងឃើញកីឡាករ Rodrigo Bentancur របស់ Juve ហើយយល់ព្រមប្រគល់តារាឆ្នើម Ivan Rakitic ទៅឲ្យ ក្រុមនៅអ៊ីតាលីថែមទៀតផង។ នេះបើយោងទៅតាមការចុះផ្សាយរបស់កាសែត Mundo Deportivo

Rodrigo Bentancur
Ivan Rakitic

គួរបញ្ជាក់ផងដែរថា ប្រភពដដែលបានបន្ថែមទៀតថា Barca ត្រូវចាយលុយប្រមាណ ៣០ លានអឺរ៉ូ បន្ថែមទៀត រួមជាមួយនឹង Rakitic ទៅឲ្យក្រុមសេះបង្កង់ ទើបពួកគេអាចចុះកិច្ចសន្យាជាមួយនឹងខ្សែបម្រើវ័យក្មេង Bentancur បាន៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ Serie A ប្រកាសសម្រេចកាលបរិច្ឆេទ ចាប់ផ្ដើម និង បញ្ចប់រដូវកាល ២០២០/២១

ការប្រកួតលីគកំពូលអ៊ីតាលី Serie A នឹងត្រូវបានចាប់ផ្ដើមរដូវកាលថ្មី ២០២០/២១ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ ហើយមិនមែននៅថ្ងៃទី ១២ ដូចដែលបានគ្រោងទុកនោះទេ។

ថ្នាក់ដឹកនាំរបស់លីគកំពូលអ៊ីតាលី បានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹបភាគច្រើន បានស្នើសុំឲ្យចាប់ផ្ដើមរដូវកាលថ្មី នៅថ្ងៃទី១៩ ខែកញ្ញា ដែលអាចឲ្យពួកគេមានឱកាស បានឈប់សម្រាកនៅថ្ងៃបុណ្យណូអែល។

ដោយឡែកក្លឹបកំពូលតារាងដូចជា Juventus, Lazio និង Atalanta ជាដើម ចង់ចាប់ផ្ដើមរដូវកាលជាថ្មីនៅថ្ងៃទី ១២ ខែកញ្ញា ដោយសារកីឡាករក្នុងក្រុមរបស់ពួកគេ ត្រូវជាប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិ ប៉ុន្ដែសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានទទួលយកសំណើ ថ្ងៃទី១៩ ហើយបញ្ចប់នៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១៕

ប្រភព៖ World Today News